ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជេ​អុី​ន តែងតាំង និង​ផ្លាស់ប្ដូរ​មន្ត្រី​កិច្ចការ​កូរ៉េខាងជើង និងសន្តិសុខ

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី ខែកក្កដា ឆ្នាំ២០២០បានតែងតាំង និងផ្លាស់ប្ដូរមន្ត្រីដែលធ្វើការលើកិច្ចការកូរ៉េខាងជើង និងសន្តិសុខ ក្នុងគោលដៅដែលត្រូវបានមើលឃើញថា ជាវិធីសាស្ត្រក្នុងការពង្រឹងគោលនយោបាយទាក់ទងអ្នកជិតខាងមួយនេះ ដោយលោក មូ បានតែងតាំងលោក Suh Hoon ដែលបច្ចុប្បន្នជានាយកចារកម្មជាតិ (NIS) ជាទីប្រឹក្សាសន្តិសុខជាតិប្រចាំវិមានប្រធានាធិបតី Cheong Wa Dae និងស្នើតែងតាំងលោក Park Jie-won អតីតសមាជិកសភាបួនអាណត្តិជានាយក NIS វិញ

អន្តរជាតិ៖ នៅថ្ងៃទី ខែកក្កដា ឆ្នាំ២០២០បានតែងតាំង និងផ្លាស់ប្ដូរមន្ត្រីដែលធ្វើការលើកិច្ចការកូរ៉េខាងជើង និងសន្តិសុខ ក្នុងគោលដៅដែលត្រូវបានមើលឃើញថា ជាវិធីសាស្ត្រក្នុងការពង្រឹងគោលនយោបាយទាក់ទងអ្នកជិតខាងមួយនេះ ដោយលោក មូ បានតែងតាំងលោក Suh Hoon ដែលបច្ចុប្បន្នជានាយកចារកម្មជាតិ (NIS) ជាទីប្រឹក្សាសន្តិសុខជាតិប្រចាំវិមានប្រធានាធិបតីCheong Wa Dae និងស្នើតែងតាំងលោក Park Jie-won អតីតសមាជិកសភាបួនអាណត្តិជានាយក NIS វិញ

លោក មូ ជេអុី បាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិ រដ្ឋមន្ត្រីបង្រួបបង្រួមប្រធានចារកម្មជាតិ និងទីប្រឹក្សាផ្នែកការទូត សុទ្ធតែត្រូវបានជំនួសដោយមន្ត្រីដែលមាននិន្នាការរកទំនាក់ទំនងល្អជាមួយព្យុងយ៉ាងមិនតែប៉ុណ្ណោះលោក មូនស្នើបេក្ខភាពលោក Lee In-young ជារដ្ឋមន្ត្រីបង្រួបបង្រួមដើម្បីមើលការខុសត្រូវកិច្ចការអន្តរកូរ៉េ ការតែងតាំងលោកPark និងលោក Lee ត្រូវការការយល់ព្រមពីសំណាក់សភាជាមុនសិន

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap បានឲ្យដឹងថា ជាមួយគ្នានោះដែរ លោក មូ ក៏បានតែងតាំងលោក Chung Eui-yong ដែលត្រូវចាកចេញពីតំណែងទីប្រឹក្សាសន្តិសុខជាតិ និងលោក Im Jong-seok អតីតប្រធានសេនាធិការប្រធានាធិបតី ឲ្យកាន់តំណែងជាជំនួយការពិសេសផ្នែកគោលនយោបាយការទូត និងសន្តិសុខផងដែរ

សូមជម្រាបថា ការតែងតាំងមន្ត្រីសន្តិសុខ និងកិច្ចការអន្តរកូរ៉េនេះ ធ្វើឡើងស្របពេលដែលលោក មូ កំពុងរិះរកមធ្យោបាយដើម្បីកែប្រែទំនាក់ទំនងជាមួយកូរ៉េខាងជើងឲ្យត្រឡប់ទៅរកស្ថានភាពក្រោយឆ្នាំ២០១៨ ដែលភាពល្អប្រសើរប៉ុន្តែការចរចាមិនបានលទ្ធផលគាប់ចិត្តនាំឲ្យកូរ៉េខាងជើងចាប់ផ្ដើមដើរចេញបន្តិចម្ដងៗពីគន្លងផ្លូវថ្មី ហើយងាកទៅដើរលើគន្លងចាស់ដោយចាប់ផ្ដើមបង្កសកម្មភាពអរិភាពដាក់កូរ៉ខាងត្បូងឡើងវិញ

គួរបញ្ជាក់ថា មន្ត្រីដែលតែងតាំងពេលនេះ សុទ្ធសឹងធ្លាប់ធ្វើការលើទំនាក់ទំនងជាមួយកូរ៉េខាងជើង លោក Park ធ្លាប់ជាមន្ត្រីក្នុងរដ្ឋាភិបាលប្រធានាធិបតី គីមដេជុង ដែលជួបលោក គីម ជុងអ៊ីល នៅឆ្នាំ២០០០ហើយលោក Lee វិញ ក៏ធ្លាប់ធ្វើការក្នុងទំនាក់ទំនងជាមួយព្យុងយ៉ាងដែរលោក Suh លោក Chung និងលោក Im ក៏បានដើរនាទីសំខាន់ក្នុងការរៀបចំជំនួបរវាងលោក មូនជេអុីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅឆ្នាំ២០១៨ ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print