ព្រះ​មហាក្សត្រ​កម្ពុជាផ្ញើ​ព្រះរាជសាររំលែកទុក្ខ​ដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះប្រជាជននិងក្រុមគ្រួសារនៃជនរងគ្រោះរអិលបាក់ដី​នៅមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ​ ៖​ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះលោក​ U WIN MYINT ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះឧបទ្ទវហេតុដ៏រន្ធត់នៃការរអិលបាក់ដីក្នុងការដ្ឋានជីកយករ៉ែមួយកន្លែងនៅតំបន់ Hapakant ដែលបានបណ្តា​លឲ្យបាត់បង់អាយុជីវិតប្រជាជនជាច្រើនរយនាក់។

ព្រះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុតបានបង្ហាញព្រះអារម្មណ៍​សោកសៅយ៉ាងខ្លាំងនៅពេលដឹងថាមាន​ការរអិលបាក់ដីដ៏ធំមួយបានកើតឡើងនៅការដ្ឋានជីករ៉ែថ្មមួយកន្លែង ស្ថិតនៅតំបន់ហាផាខាន់(Hpakant) នៃរដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា កាលពីវេលាម៉ោង៨និង០០នាទី​ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០​ ។ 

ព្រះ​មហាក្សត្រនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ សូមចូលរួមរំលែកទុក្ខនិងការអាណិតអាសូរ​ ហើយសូមជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ។ ព្រះអារម្មណ៍​ របស់ព្រះអង្គបង្ហាញ​តាមរយ:​ព្រះ​រាជសារ​ផ្ញេី​ជូនលោក U WIN MYINT ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​ ។ 

យោងតាមសារព័ត៌មាន CNA ផ្សាយនាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២០ថា​ សាកសពកម្មករអណ្តូង​រ៉ែចំនួន ១៧២នាក់ ដែលក្រុមសង្រ្គោះរុករកយកចេញពីក្នុងគំនរដីបាក់ និងល្បាប់ភក់ ក្រោយជួបគ្រោះធម្មជាតិរអិលបាក់ដីនៅប្រទេសមីយ៉ាន់ម៉ាកាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានអាជ្ញាធររដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេសបានជីករណ្តៅដ៏ធំមួយដើម្បីបញ្ចុះសាកសពកម្មករទាំងអស់នោះរួមគ្នាតែម្តង ។

CNA ផ្សាយទៀតថា​ អាជ្ញាធររដ្ឋកាឈីន (Kachin) បានបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានកើតមានករណីបាក់អណ្តូងរ៉ែ ឬក៏ហេតុការណ៍រអិលបាក់ដី នៅតំបន់ដែលមានសកម្មភាពរុករករ៉ែ។ ទោះបីជាបែបនេះក្តី ហេតុការណ៍ក្នុងសប្តាហ៍នេះ ត្រូវបានគេចាត់ទុកថា ជាគ្រោះអាក្រក់បំផុតមិនធ្លាប់កើតមាន​ ៕​ ដោយ​ ៖ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print