វេណេហ្ស៊ូអេឡានិងគុយបាជាប្រទេសសម្ព័ន្ធមិត្តដ៏ជិតស្និតបំផុតហើយធ្លាប់ជាសត្រូវរបស់អាមេរិច តែពេលនេះគុយបារនិងអាមេរិចបានក្លាយជាសម្ព័ន្ធមិត្តដ៏ជិតស្និតនិងគ្នា។ ប្រទេសវេណេហ្ស៊ូអេឡាពេលនេះកំពុងតែខិតខំធ្វើឲ្យប្រសើរដូចជាគុយបាផងដែរក្នុងទំនាក់ទំនងជាមួយអាមេរិចដើម្បីសេដ្ឋកិច្ចរបស់ខ្លួន
ប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ បានលើកឡើងកាលពេលកន្លងមក ថា កិច្ចពិភាក្សាការទូតរវាងទីក្រុង វ៉ាស៊ីនតោន និង ការ៉ាកាស គឺជាលទ្ធផលដ៏គាប់ប្រសើរជាទីបំផុត ដើម្បីឈានទៅរកការបន្ធូរបន្ថយភាពតានតឹងជាមួយគ្នា និង បង្កើតទំនាក់ទំនងមិត្តភាពជាធម្មតាឡើងវិញជាមួយអាមេរិច។
លោក ម៉ាឌូរ៉ូ ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋដូច្នេះថា “បរិបទនៃដំណោះស្រាយការទូត គឺជាលទ្ធផលដ៏អស្ចារ្យ ដើម្បីសម្រេចបាននូវទំនាក់ទំនង ជាមួយនឹងសហរដ្ឋអាមេរិច។ យើងចង់ស្តារទំនាក់ទំនង ឲ្យបានដូចធម្មតាវិញ ដោយយោងទៅតាមសន្ធិសញ្ញាអន្តរជាតិនានា និងសិទ្ធិដែលសំដៅលើការគោរពគ្នាទៅវិញទៅមក។យ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមកាលពីខែមេសា កន្លងទៅនេះ រវាងលោក បារ៉ាក់ អូបាម៉ា និង លោកផ្ទាល់ លោក ម៉ាឌូរ៉ូ បាននិយាយថាកិច្ចពិភាក្សា នឹងព្យាយាមដោះស្រាយបញ្ហារកាំរកុះទាំងឡាយ ព្រមទាំងចែករំលែកបទពិសោធន៍ ជុំវិញកិច្ចព្រមព្រៀងសន្តិសុខ នៅកូឡុំប៊ី ថែមទាំងការស្តារប្រទេសហៃទី ឡើងវិញផងដែរ។
លោក ម៉ាឌូរ៉ូ ក៏បានបញ្ជាក់ដែរថា ភាគីទាំងពីរបានពិភាក្សាគ្នា អំពីការបើកស្ថានទូតទៅវិញ ទៅមកឡើងវិញ ព្រមជាមួយនិងកាតព្វកិច្ច និង កិច្ចសហប្រតិបត្តិការលើតំបន់ជាច្រើន ដែលនឹងជួយស្តារទំនាក់ទំនងរវាងគ្នា ឡើងពីមួយតំណាក់កាល ទៅមួយតំណាក់កាល៕