កងរាជអាវុធហត្ថក្រុងច្បារមន ឃាត់ក្មេងទំនើងមួយក្រុមយកមកអប់រំ ខណៈមានដាវជាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើងមួយក្រុមត្រូវបាន កងរាជអាវុធហត្ថក្រុងច្បារមន ឃាត់ខ្លួនខណៈ ចុះល្បាតបង្កាទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន យកមកអប់រំបានចំនួន១២នាក់ក្នុងនោះស្រីម្នាក់ ដកហូតម៉ូតូ០៧គ្រឿង និងដាវសុាំម៉ូរ៉ៃ០១ដើម។ ការឃាត់ខ្លួននេះធ្វើឡើងវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចមុខវត្តម្រុំខាងជើងស្ថិតក្នុង ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។ លោកអនុសេនីយឯក ធី ឆៃ មេបញ្ជាការកងរាជអាវុធហត្ថក្រុងច្បារមន បានឲ្យនគរវត្តដឹងថាអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រូបលោកបានដឹកនាំកម្លាំងក្រោមឱវាទចុះល្បាត ក្នុងភូមិសាស្រ្តក្នុងច្បារមនបង្កា និងទប់ស្កាត់បទល្មើសនានាកុំឲ្យកើតមានក្នុងមូលដ្ឋាន។ ក្នុងការចុះល្បាតនេះកម្លាំងរបស់លោកបានឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុមឆែកឆេររកឃើញមានដាវសាំម៉ូរ៉ៃមួយដើម។ក្រោយរកឃើញដាវកម្លាំងរបស់ លោកបាននាំខ្លួនក្មេងទំនើងទាំងនោះមកកាន់ទីបញ្ជាការអាវុធហត្ថក្រុងដើម្បី សាកសួរ។ ក្រុមក្មេងទំនើងទាំងនោះទី១ឈ្មោះ ហូរ ប៊ុនលី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ម៉ូតូជាក្មួយរបស់ឈ្មោះឈុន ហោថៅកែម៉ូតូអត់ពន្ឋដ៏ធំនៅក្រុងច្បារមនរស់នៅភូមិក្រាំងពលទេពសង្កាត់រកាធំ ក្រុងច្បារមនទី២ឈ្មោះកងភារ័ត្នភេទប្រុសអាយុ១៦ឆ្នាំជាប្អូនប្រុសមន្រ្តីនគរបាលព្រហ្មទណ្ឌកំរិតស្រាលម្នាក់ រស់នៅភូមិត្រស់សាលាសង្កាត់ស្វាយក្រវា៉ន់ ក្រុងច្បារមនទី៣ឈ្មោះយន្តបូផលភេតប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិផ្សារចាស់សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ទី៤ឈ្មោះប្រាក់ សុខ ភេទប្រុស អាយុ១៧រស់នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ក្រុងច្បារមន ទី៥ឈ្មោះ អឿប៊ុនយាកភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិក្រាំងពលទេពសង្កាត់រកាធំ ក្រុងច្បារមនទី៦ឈ្មោះសេកសម្ភសភេទស្រីអាយុ១៩ឆ្នាំ រស់នៅភូមិតាគាំឃុំវល្លិ៏សស្រុកសំរោងទងទី៧ឈ្មោះឆាងពេជ្រភេទប្រុស អាយុ២១ឆ្នាំមុខរបរលក់ម៉ូតូរស់នៅភូមិក្រាំង ពលទេពសង្កាត់រកាធំក្រុងច្បារមន ទី៨លាងបូរ៉ាភេទប្រុសអាយុ២០ឆា្នំ រស់នៅភូមិថ្នល់កែងឃុំតាំង ក្រូចស្រុកសំរោងទង(កូនចៅឈុនហោ) ទី៩ឈ្មោះតូចភារម្យ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិថ្មី សង្កាត់រកាធំក្រុងច្បារមនទី១០ឈ្មោះជារាជភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិថ្មី សង្កាត់រកាធំក្រុងច្បារមនទី១១ ឈ្មោះពៅផានិតភេទប្រុសអាយុ១៧ឆ្នាំ កម្មកររោងចក្ររស់នៅភូមិក្រាំងពលទេពសង្កាត់រកាធំក្រុងច្បារមន និងទី១២ឈ្មោះផាត់ដាភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិថ្មី សង្កាត់រកាធំក្រុងច្បារមន។ លោកធីឆៃបានបញ្ជាក់ថាក្រុមក្មេង ទំនើងទាំងអស់ក្រោយ អប់រំរួចហើយសមត្ថកិច្ចបានកោះហៅអាណាព្យាបាលឲ្យ មកធានាយកទៅអប់រំបន្តចៀសវាងបណ្តោយឲ្យពួកគេដើរធ្លាក់ទៅក្នុងផ្លូវអបាយមុខផ្សេងៗ៕សេនាស័ក្តិ

220

120

...

316

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print