សារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃទី១៣ខែកក្កដាបានដកស្រងសម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីឲ្យដឹងថាយ៉ាងហោចណាស់ក៏មានមនុស្ស២៣នាក់ស្លាប់និង១៩នាក់រងរបួស ដោយសារតែបាក់ស្រុតជំរុំយោធានៃកងកម្លាំងឆ័តយោង ស្ថិតនៅតំបន់ Omsk សាធារណរដ្ឋសាយបឺរៀ។
នៅក្នុងការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា គិតដល់ម៉ោង១០ព្រឹកថ្ងៃទី១៣ខែកក្កដា មានទាហាន៤២នាក់ត្រូវបានគេរកឃើញនៅក្រោមកំនរបាក់បែក ក្នុងនោះមាន២៣នាក់ស្លាប់។ ទាហាន១៩នាក់ដែលរងរបួសធ្ងន់បានបញ្ចូនទៅកាន់មន្ទីពេទ្យ ក្នុងនោះមាន១០រងរបួសធ្ងន់ត្រូវបានបញ្ចូនជាបន្ទាន់ដោយឧទ្ទម្ភាគច័ក្រទៅកាន់ទីក្រុងមូស្កូ។ នៅវេលាម៉ោង១៩និង៥២នាទីថ្ងៃទី១២ខែកក្កដា ផ្នែកមួយនៃជំរុំមានកម្ពស់៤ជាន់ស្រាប់តែបាក់ស្រុត ក្នុងពេលដែលមានទាហាននៅខាងក្នុង៣៣៧នាក់។
តាមប្រភពព័ត៌មានមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង អាចបណ្តាលមកពីការជួសជួលខុសបច្ចេកទេស។ កាលពីឆ្នាំ២០១៣ អាគាខាងលើត្រូវបានជួសជុលអាចខុសបច្ចកទេស។ ប៉ុន្តែមន្ត្រីយោធាប្រចាំការនៅទីនោះបានបញ្ចាក់ថានេះមិនមានជាមូលហេតុនោះឡើយ។ ក្នុងពេលជាមួយគ្នានោះដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកSergey Shoigu បានចេញបញ្ជារឲ្យត្រួតពិនិត្យ អាគារខាងលើ ហើយធ្វើការត្រួតពិនិត្យអាគារផ្សេងទៀតចៀសវាងហេតុការណ៍អាក្រក់បែបនេះកើតឡើង៕