បន្ទាយមានជ័យ ៖ រថយន្តទូរីសប្រភេទសាំយ៉ុងមួយគ្រឿងដឹកក្រុមសហគមន៍កម្មសិក្សាចំនួន១៧នាក់ផ្ទុះកង់ក្រោយក្រឡាប់ធ្លាក់ចូលវាលស្រែបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងរបួសធ្ងន់៤នាក់និងរបួសស្រាលជិត១០នាក់។សមត្ថកិច្ចប្រាប់ថាហេតុនេះកើតឡើងនៅវេលាម៉ោង១០.៣០ព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៥នៅចំណុចផ្លូវជាតិលេខ៦ខាងលិចភូមិសាលាក្រៅប្រហែល២០០ម៉ែត្រនៅភូមិសាលាក្រៅសង្កាត់ភ្នៀតក្រុងសិរីសោភ័ណរថយន្តពាក់ស្លាកលេខភ្នំពេញ2Q-4156បានដឹកសមាជិកគណៈកម្មាធិការកម្មវិធីទស្សនះកិច្ចសិក្សាស្រះជំរកត្រីនៅតាមសហគមន៍មួយរថយន្តមានគ្នាចំនួន១៧នាក់ចេញមកពីភូមិចកសំដៅទៅខេត្តសៀមរាបលុះរថយន្តនោះបើកមកដល់ចំណុចកើតហេតុក៏ផ្ទុះកង់ក្រោយផ្នែកខាងឆ្វេងរេចង្កូតធ្លាក់ចូលវាលស្រែក្រឡាប់បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុនិងរបួសធ្ងន់ប្រុសស្រីចំនួន៤នាន់និងរបួសស្រាលជិត១០នាក់បន្ថែមទៀត។ក្រោយពីកើតហេតុអ្នកបើកបរមិនស្គាល់អត្តសញ្ញាណចុះគេចខ្លួនបាត់រីឯអ្នករងរបួសទាំង៤នាក់នោះត្រូវបានរថយន្តរបស់ស្នងការដឹកយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យក្នុងខេត្តបន្ទាយមានជ័យហើយនៅពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកឈ្មោះអ្នកបានស្លាប់និងអ្នករងរបូស។សមត្ថកិច្ចបន្តថាៈរថយន្តក្រោយពីសមត្ថកិច្ចជនាញវាសវែងត្រូវបានស្ទូចយកទៅរក្សាទុកនៅស្នងការដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។វណ្ណា
រថយន្តទូរីសដឹកសហគមន៍កម្មសិក្សាមានមនុស្ស១៧នាក់ត្រូវបែកកង់ក្រឡាប់ចូលវាលស្រែស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលជាង១០នាក់
...