ភ្នំពេញ៖ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារ ជូនប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីអបអរខួបលើកទី២៤៤ នៃទិវាបុណ្យជាតិអាមេរិក ៤កក្កដា ឆ្នាំ២០២០។
ក្នុងព្រះរាជសារកាលពីថ្ងៃទី២ ខែកក្កដា ព្រះមហាក្សត្រខ្មែរ បានអបអរសាទរ និងជូនពរដល់ប្រជាពលរដ្ឋអាមេរិក រួមទាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្ទាល់ ឲ្យប្រកបដោយសុខុមាលភាព និងភាពចម្រុងចម្រើន នាឱកាសនៃទិវាបុណ្យឯករាជ្យជាតិ។
«នេះគឺជាការបង្ហាញអំពីការពេញចិត្តទៅលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ត្រូវបានបង្កើតឡើងប្រកបដោយភាពសុខដុមរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានរីកចម្រើនទៅមុខអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
...