ឃាត់ខ្លួន​អភិបាលស្រុក East Kutai និង​ប្រពន្ធ​ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ទីនោះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ

ចែករំលែក៖

អន្តរជាតិ៖ អភិបាលស្រុក East Kutai និងប្រពន្ធរបស់លោក ដែលជាប្រធានក្រុមប្រឹក្សាស្រុកត្រូវបានអង្គភាពលុបបំបាត់អំពើពុករលួយឥណ្ឌូណេស៊ី ឃាត់ខ្លួនក្រោយពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ នេះជាចំណាត់ការមិនរើសមុខលើមន្ត្រីពុករលួយរបស់រដ្ឋាភិបាលលោកប្រធានាធិបតី ចូកូ វីដូដូ ដែលបានប្តេជ្ញាកសាងរដ្ឋាភិបាលជាទុកចិត្តរបស់ប្រជាជន

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe នៅថ្ងៃ កក្កដា ឆ្នាំ២០២០ ដោយដកស្រង់សម្តីលោក Ali Fikri ជាអ្នកនាំពាក្យអង្គភាពលុបបំបាត់អំពើពុករលួយឥណ្ឌូណេស៊ី ថា៖ ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ថ្នាក់មូលដ្ឋានដែលជាប្តីប្រពន្ធទាំងពីររូបនេះ ជាមួយនឹងបទចោទប្រព្រឹត្តអំពើពុករលួយតាមរយៈការកេងចំណេញ និងបន្លំក្នុងការកិច្ចលទ្ធកម្មទំនិញ និងសេវាកម្ម ដែលជានីតិវិធីមួយក្នុងការចំំណាយរបស់រដ្ឋាភិបាល

អ្នកនាំពាក្យរូបនេះបន្ថែមថា៖ ក្រៅពីមេដឹកនាំថ្នាក់តំបន់ទាំងពីរ អង្គភាពប្រឆាំងពុករលួយឥណ្ឌូណេស៊ី ក៏បានចាប់ខ្លួនអ្នកពាក់ព័ន្ធប្រាំនាក់ផ្សេងទៀត រួមជាមួយនឹងប្រាក់មួយចំនួន ហើយអ្នកទាំងនេះ កំពុងស្ថិតក្នុងនីតិវិធីសួរចម្លើយ ហើយលទ្ធផលលម្អិត អង្គប្រឆាំងអំពើរលួយ នឹងប្រកាសជាសាធារណៈនៅពេលបញ្ចប់ជាផ្លូវការ

គួរបញ្ជាក់ថា បញ្ហានៃការកាន់អំណាចកំពូលនៅថ្នាក់តំបន់ទាំងពីរនេះ ផ្តើមផ្ទុះចេញឡើងបន្ទាប់ពីភរិយារបស់លោកអភិបាលស្រុក នៃខេត្តកាលីម៉ាន់តាន់ខាងកើតរូបនេះ ត្រូវបានបោះឆ្នោតជាប្រធានក្រុមប្រឹក្សាស្រុកនៅឆ្នាំមុន ក្នុងមូលដ្ឋានតែមួយ ពោលគឺស្វាមីជាក្រុមក្នុងអង្គភាពអ្នកប្រតិបត្តិ ខណៈភរិយា ជាក្រុមអង្គភាពអ្នកបញ្ញត្តិ

សូមជម្រាបថា កន្លងមកលោកប្រធានាធិបតីចូកូ វីដូដូ បានទទួលស្គាល់ថាបញ្ហាអំពើពុករលួយក្នុងជួររដ្ឋាភិបាល គឺជាឧបសគ្គមួយក្នុងការអភិវឌ្ឍប្រទេស ក៏ប៉ុន្តែលោកប្រធានាធិបតី ក្នុងអាណត្តិដឹកនាំរបស់លោក ក៏បានប្តេជ្ញាចិត្ត មិនបញ្ឈប់ចំណាត់ការប្រឆាំងអំពើពុកលួឡើយ ដើម្បីធ្វើឲ្យសេវាសាធារណៈកាន់តែល្អប្រសើរ ហើយប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាល ក៏កាន់តែមានប្រសិទ្ធភាពផង ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print