​នាយក​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​បង្ក​បរិយាកាស​អាប់អួ​ដល់​បុគ្គលិក​កូនសិស្ស​ព្រួយបារម្ភ

ចែករំលែក៖

​ភ្នំពេញ​៖​ ហេតុការណ៍​មួយ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​លោកគ្រូ​អ្នកគ្រូ​នៅ​ក្នុង​សាលា​ បឋម​សិក្សា​ជម្ពូ​វ័ន​បន្ទាប់​ពី​លោកនាយក​សាលា​ដែល​ទើប​មក​កាន់​តំណែង​ថ្មី​បាន​ ១​ឆ្នាំ​ជំនួស​លោកនាយក​សាលា​ចាស់​ចូល​និវត្ដន៍​បែរជា​ធ្វើ​ឱ្យ​​បុគ្គលិក​ សិក្សា​សឹង​ទូ​ទាំង​សាលា​ប្រេះឆា​ជាមួយ​ នាយក​ថ្មី​ ខណៈ​ដែល​លោកនាយក​ថ្មី​ ប្រកាន់​បក្ខពួក​និយម​ធ្វើ​ឱ្យ​លោកគ្រូ​អ្នក​ គ្រូ​មិន​ពេញចិត្ដ​ ។​

image3

​សកម្មភាព​នេះ​ធ្វើ​ឱ្យ​មាន​ភាព​រង្គោះរង្គើ​កាន់តែ​រីក​ធំ​ឡើងៗ​រហូត​ទទួល​ព័​ត៌​ មាន​ក្រៅផ្លូវការ​មួយ​ថា​ លោកនាយក​ថ្មី​ ប៉ុនប៉ង​ចង់​កម្ចាត់​នាយករង​ចំនួន​២​នាក់​ ចេញពី​សាលា​នេះ​ទៀត​ទើប​គ្រូ​ទូ​ទាំង​ សាលា​ចង់​ប៉ះ​បោរ​ លែង​ចូល​បង្រៀន​និង​ ធ្វើ​ឱ្យ​សិស្ស​ព្រួយបារម្ភ​ខ្លាច​អត់​មាន​គ្រូ​ បង្រៀន​ ។​

​ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ ក្នុង​សាលា​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ ពោធិ៍​សែន​ជ័យ​ ខណៈ​ដែល​លោកគ្រូ​អ្នក​ គ្រូ​មួយ​ចំនួន​មិន​ចូល​បង្រៀន​ ។​

​នាយក​សាលា​ទើប​ឡើង​ថ្មី​ឈ្មោះ​ ស្វាយ​ សា​រុន​ ផ្លាស់​ប្ដូរ​មក​ពីសា​លា​នៅ​ ខេត្ដតាកែវ​បាន​៤​ឆ្នាំ​ចូល​បង្រៀន​នៅ​ សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​បាន​៣​ឆ្នាំ​ប្ដូរ​ ទៅ​បង្រៀន​នៅ​វិទ្យាល័យ​ជម្ពូ​វ័ន​១​ឆ្នាំ​ ផ្នែក​ភាសា​ខ្មែរ​រួច​ត្រូវ​បាន​តែង​តាំងពី​ មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​មក​ធ្វើ​ជា​ នាយក​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​កាល​ ពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​តាម​បុគ្គលិក​សិក្សា​បាន​បង្ហើប​ប្រាប់​ថា​ ចាប់តាំងពី​លោក​ស្វាយ​ សា​រុន​ ចូល​ មក​កាន់​តំណែង​ជា​នាយក​សាលា​កាល​ ណា​មក​ធ្វើ​ឱ្យ​បុគ្គលិក​សិក្សា​បែកបាក់​ សាមគ្គី​ ខណៈ​ដែល​នាយក​សាលា​រូប​នេះ​ បក្ខពួក​និយម​ធ្វើ​ឱ្យ​មិន​ទុកចិត្ដ​គ្នា​រវាង​ នាយក​នឹង​នាយករង​ឈាន​ទៅ​ដល់​បែក​ បាក់​សាមគ្គី​ផ្ទៃក្នុង​ ។​

​តាម​អ្វី​ដែល​លោកគ្រូ​អ្នកគ្រូ​ទូ​ទាំង​ សាលា​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ប្រការ​មិន​ទុក​ ចិត្ដ​គ្នា​រវាង​លោកនាយក​នឹង​នាយករង​ ឈាន​ទៅ​ដល់​ចំណុចក្ដៅ​នេះ​ធ្វើ​ឱ្យ​បុគ្គលិក​ ក្នុង​សាលា​មិន​ពេញចិត្ដ​បន្ទាប់​ពី​លោកនាយក​ ស្វាយ​ សា​រុន​ បំបែកបំបាក់​ កម្ចាត់កម្ចាយ​នាយករង​សាលា​ចំនួន​២​ នាក់​ចេញពី​សាលា​ ទី​១-​លោក​ ខាត់​ សេង​លី​ ដក​ទៅ​សាលា​បឋម​សិក្សា​ សុភមង្គល​ ទី​២-​លោក​ កែវ​ គង់​ ដក​ ទៅ​សាលា​បឋម​សិក្សា​ពូន​ភ្នំ​ ។​ ទោះជា​ យ៉ាងណា​ក៏​ដោយ​លោកគ្រូ​អ្នកគ្រូ​ទូ​ទាំង​សាលា​កើតក្ដី​មិន​ពេញចិត្ដ​ ខណៈ​ដែល​ លោកគ្រូ​ទាំង​២​នាក់​បង្រៀន​នៅ​សាលា​ បឋម​សិក្សា​ជម្ពូ​វ័ន​រាប់​សិប​ឆ្នាំ​កន្លង​មក​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ​ ។​ លុះ​ពេល​ លោក​ ស្វាយ​ សា​រុន​ មក​ធ្វើ​ជានា​យក​ ស្រាប់តែ​កម្ចាត់​ពួក​គាត់​តែ​ម្ដង​ ។​

​បុគ្គលិក​សិក្សា​ទាំងនោះ​បានឱ្យ​ដឹង​ ទៀត​ថា​ ដើមចម​ការ​ច្រណែនឈ្នានីស​ គ្នា​កើត​ទៅ​ជា​ទំនាស់​ផ្ទៃក្នុង​សាលា​ដូច​ ជា​ហួសហេតុ​ពេក​ ព្រោះ​លោកនាយក​ថ្មី​ ពេល​ឃើញ​លោក​គ្រ​ឈរ​ជជែក​ក្រៅ​ ម៉ោង​បង្រៀន​សិស្ស​ក៏​គំរាម​មិន​ឱ្យ​ ជជែក​ថែម​ទាំង​ដាក់​បំរាម​ហាម​បុគ្គលិក​ មិន​ឱ្យ​និយាយ​ចូល​ជាមួយ​លោកគ្រូ​ នាយករង​ទាំង​២​នាក់​ខាងលើ​ទៀត​ផង​ ។​

​បន្ទាប់​ពី​មាន​វិវាទ​ទំនាស់​ផ្ដើម​ដោយ​ភាព​មិន​ទុកចិត្ដ​គ្នា​រវាង​លោកគ្រូ​នាយក​ ជាមួយ​នាយករង​ធ្វើ​ឱ្យ​កូនសិស្ស​ព្រួយ​ បារម្ភ​កើតក្ដី​កង្វល់​ខ្លាំង​ ព្រោះ​លោកគ្រូ​ អ្នកគ្រូ​ប្រៀប​បានជា​ឪពុក​ម្ដាយ​ទី​២​របស់​ពួក​គេ​បាន​ជះ​ឥទ្ធិពល​មិនល្អ​ដល់​សង្គម​ សាលារៀន​ជា​ថ្នាល​បណ្ដុះបណ្ដាល​វិជ្ជា​ បង្កើន​នូវ​ធនធានមនុស្ស​ដើម្បី​ជា​ទំញំង​ ស្នង​ឫស្សី​ កាលបើ​ឫស្សី​ពុក​ស្អុយ​ធ្វើ​ឱ្យ​ ទំញំង​ក៏​មិនល្អ​ដែរ​ ។​

​ទោះជា​យ៉ាងណា​ក្នុង​វិវាទ​រវាង​បុគ្គលិក​ សិក្សា​នឹង​នាយក​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជួយ​សម្របសម្រួល​ឱ្យ​មាន​ស្មារតី​សាមគ្គី​កុំ​បែកបាក់​គ្នា​ ហើយ​ទទួលយក​ សំណូមពរ​ទាំង​អស់ពី​បុគ្គលិក​សិក្សា​ជូន​ ទៅ​មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​បន្ដ​ទៀត​ ៕

image2

image1

image4

...

ដោយ៖​ សុខា​សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print