​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ចាប់ផ្ដើម​បើក​យុទ្ធនាការ​អនុវត្ដ​គោលដៅ​

ចែករំលែក៖

ខេត្ដ​ព្រះ​សីហ​នុ​៖​ យោង​តាម​សេចក្ដីជូនដំណឹង​លេខ​៧២​ ចុះ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​បាន​ឯក​ ភាព​តាម​ស្មារតី​អង្គប្រជុំ​ចំនួន​៥​ចំណុច​ពាក់ព័ន្ធ​នឹង​ការ​ដកហូត​ដី​ចំណី​ឆ្នេរសមុទ្រ​ ជា​ច្រើន​កន្លែង​នៅ​លើ​ទឹកដី​ខេត្ដ​ព្រះ​សីហ​នុម​ក​ទុកជា​សម្បត្ដិ​រដ្ឋ​បម្រើ​ផលប្រយោជន៍​ ជា​សាធារណៈ​លើ​វិស័យ​ទេសចរណ៍​វិញ​ និង​ការ​ពិនិត្យ​ឡើង​វិញ​អ្នក​ដែល​ពាក់ព័ន្ធ​កាន់កាប់​មិន​ប្រក្រតី​លើ​ដី​តំបន់​បឹង​ ព្រែក​ទប់​ (​បឹង​ស្ដុក​ទឹក​ស្អាត​)​ តាម​នីតិ​ វិធី​ដើម្បី​ប្រមូល​ដី​បឹង​ព្រែក​ទប់​យក​មក​វិញ​ហើយ​ស្នើ​សុំ​ដាក់​បឹង​ព្រែក​ទប់​ជា​ តំបន់​អភិរក្ស​ដោយ​ព្រះរាជក្រឹត្យ​ ។​

20160123_072910_resized

​កិច្ចការ​នេះ​រាជរដ្ឋាភិបាល​បាន​ សម្រេច​ប្រគល់​ទៅ​ឱ្យ​គណៈកម្មាធិការ​ ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ សមុទ្រ​កម្ពុជា​ដែល​មាន​លោក​ទេស​រដ្ឋមន្ដ្រី​ អ៊ឹម​ ឈុ​ន​លឹ​ម​ រដ្ឋមន្ដ្រីក្រសួង​រៀប​ ចំ​ដែនដី​ ជា​ប្រធាន​,​ លោក​ ថោ​ង​ ខុន​ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​ ជា​អនុប្រធាន​ អចិន្ដ្រៃយ៍​ និង​លោក​ សាយ​ សំ​អាល់​ រដ្ឋ​ មន្ដ្រី​ក្រសួងបរិស្ថាន​ ជា​អនុប្រធាន​ដឹក​ នាំ​អនុវត្ដ​ ។​

​ក្នុង​នោះ​ទី​១-​ករណី​បឹង​ព្រែក​ទប់​ ស្ថិត​ នៅ​សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ដោយ​ ពិនិត្យ​ឃើញ​ភាព​ចាំបាច់​នៃ​ការ​អភិរក្ស​ ថែរក្សា​អាង​ស្ដុក​ទឹក​ស្អាត​សម្រាប់​ប្រើ​ ប្រាស់​ក្នុង​ក្រុងព្រះសីហនុ​ត្រូវ​តែ​ចុះ​សិក្សា​កំណត់​អត្ដសញ្ញាណ​អ្នកកាន់កាប់​ដី​ពី​ ភាព​មិន​ប្រក្រតី​ ឬ​ភាព​អនាធិបតេយ្យ​ និង​កំណត់​និយាម​កា​ច្បាស់លាស់​ ដើម្បី​ស្នើ​សុំ​ដាក់​បឹង​ព្រែក​ទប់​ជា​តំបន់​ អភិរក្ស​ ដោយ​ព្រះរាជក្រឹត្យ​ ។​

​ទី​២-​ករណី​ឆ្នេរ​ឯករាជ្យ​ស្ថិត​នៅ​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ដើម្បី​ បង្កើន​ផ្ទៃក្រឡា​លំហ​សាធារណៈ​ និង​ ខ្សាច់​កម្សាន្ដ​នៅ​តំបន់ឆ្នេរ​ឯករាជ្យ​ក្រុង​ ព្រះ​សីហ​នុ​ត្រូវ​ចុះ​សិក្សា​និង​កំណត់​តំបន់ឆ្នេរ​ឯករាជ្យ​ដែល​ត្រូវ​អភិវឌ្ឍ​និង​តំបន់​ អភិរក្ស​សម្រាប់​សាធារណជន​លំហែ​និង​ កម្សាន្ដ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ និង​បទដ្ឋាន​គតិយុត្ដិ​ជា​ធរមាន​ ដោយនៅ​ ចំពោះ​មុខ​តម្រូវ​ឱ្យ​រុះរើ​ការ​បាំង​របង​ និង​ រៀបចំ​កែសម្រួល​ឱ្យ​សាធារណជន​អាច​ចូល​ទៅ​កម្សាន្ដ​ឆ្នេរ​ខ្សាច់​នៅ​តំបន់ឆ្នេរ​ នេះ​បាន​ ។​

​ផ្អែក​លើ​លទ្ធផល​នៃ​ការ​សិក្សា​ខាង​ លើ​និង​ដោយសារ​ស្ថានភាព​បច្ចុប្បន្ន​មាន​របាំង​រារាំង​មិន​អាច​ឱ្យ​សាធារណជន​ទៅ​លំហែ​និង​កម្សាន្ដ​តំបន់ឆ្នេរ​ខ្សាច់​បាន​ ទាក់ទង​នឹង​គម្រោង​វិនិយោគ​និង​ការ​ កាន់កាប់​ឯកជន​ត្រូវ​ពិនិត្យ​ជម្រើស​២​គឺ​ ទី​១-​ត្រូវ​យក​មក​ធ្វើ​ជា​ទ្រព្យសម្បត្ដិ​រដ្ឋ​ វិញ​ដោយ​រដ្ឋ​ដោះស្រាយ​ចេញ​សំណង​ ជូន​តាម​គោលការណ៍​ច្បាប់​ជា​ធរមាន​ ដើម្បី​រៀបចំ​តំបន់​នេះ​ជា​ឆ្នេរ​សម្រាប់​ សាធារណជន​ ។​ ទី​២-​ផ្ដល់​ការ​អនុញ្ញាត​ ឱ្យ​ម្ចាស់​វិនិយោគ​បន្ដ​អភិវឌ្ឍ​និង​ប្រើ​ ប្រាស់​ស្រប​តាម​ច្បាប់​និង​បទដ្ឋាន​គតិ​ យុ​ត្ដិ​ ពិសេស​សារាចរ​ណែនាំ​លេខ​០១​ សរណ​ន​ ចុះ​ថ្ងៃ​ ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​ការ​អភិវឌ្ឍ​ តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​និង​ត្រូវ​បើកចំហ​ឱ្យ​សាធារណជន​អាច​ចេញចូល​ប្រើប្រាស់​និង​កម្សាន្ដ​ឆ្នេរ​ខ្សាច់​នៅ​តំបន់ឆ្នេរ​ឯករាជ្យ​បាន​ដោយ​ គ្មាន​របាំង​និង​ការ​រារាំង​ ។​

​ទី​៣-​ករណី​ឆ្នេរ​អូរ​ត្រេះ​ស្ថិត​នៅ​សង្កាត់​ លេខ​៤​ ក្រុងព្រះសីហនុ​ ដើម្បី​ជំរុញ​ការ​ រៀបចំ​ឆ្នេរ​អូរ​ត្រេះ​ស្រប​តាម​គោលការណ៍​ របស់​រាជរដ្ឋាភិបាល​ (​លិខិត​លេខ​៩៤៧​ ស​.​ជ​.​ណ​ ឧស​ ចុះ​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ​ ២០១៤​ របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​)​ ត្រូវ​សិក្សា​អំពី​វិធានការ​រុះរើ​សំណង់​អនាធិបតេយ្យ​នៅ​តាម​ដី​ចំណី​ឆ្នេរ​និង​ចាប់​ ផ្ដើម​អប់រំ​និង​ផ្សព្វផ្សាយ​ព្រមទាំង​កំណត់​ពេលវេលា​និង​កិច្ចសន្យា​ច្បាស់លាស់​ជាមួយនឹង​អាជីវករ​និង​អ្នក​តាំង​ទីលំនៅ​នៅ​ទីនោះ​ឱ្យ​រុះរើ​ចេញ​ដើម្បី​រៀបចំ​ជា​ឆ្នេរ​គំរូ​សាធារណៈ​សម្រាប់​បម្រើសេវា​កម្ម​ទេស​ ចរណ៍​និង​ការ​លំហែ​និង​កម្សាន្ដ​ឱ្យ​ស័ក្ដិ​ សមជា​ឆ្នេរ​គំរូ​ ព្រមទាំង​សិក្សា​ឱ្យ​មាន​ អ្នក​អភិវឌ្ឍ​តំបន់ឆ្នេរ​អូរ​ត្រេះ​ ឬ​ជា​អ្នក​ គ្រប់គ្រង​ដើម្បី​ធានា​ការ​គ្រប់គ្រង​ឆ្នេរ​ឱ្យ​មាន​និរន្ដរភាព​ ។​

​ទី​៤-​ករណី​ឆ្នេរ​អូរ​ឈើទាល​ (​ទល់មុខ​ ដី​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ អតីត​អា​រី​ ស្ដុ​ន​)​ ស្ថិត​នៅ​សង្កាត់​លេខ​៤​ ក្រុង​ព្រះ​ សីហ​នុ​ដើម្បី​ធ្វើ​សមាហរណកម្ម​ផ្លូវ​តាម​បណ្ដោយ​ឆ្នេរ​ភ្ជាប់​ពី​ឆ្នេរ​អូរ​ឈើទាល​ទៅ​ឆ្នេរ​អូរ​ត្រេះ​និង​បើកចំហ​ឆ្នេរ​នេះ​សម្រាប់​ សាធារណជន​និង​អ្នកទេសចរ​អាច​កម្សាន្ដ​ បាន​ ត្រូវ​រក្សា​និង​រៀបចំ​វិ​ថី​អូរ​ឈើទាល​ (​ផ្លូវ​ប្រប​ឆ្នេរ​ចម្ងាយ​៥០​ម៉ែត្រ​ពី​ឆ្នេរ​ ខ្សាច់​)​បន្ដ​ទៅ​ទិស​ខាងជើង​មាន​ទំហំ​ទទឹង​សម​ស្រប​ដោយ​កាត់​តាម​ដី​ក្រុមហ៊ុន​ សុខា​អូ​តែ​ល​ (​អតីត​អា​រី​ស្ដុ​ន​)​ ស្រប​ តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ ។​ ដី​ចំណី​ឆ្នេរ​ ត្រូវ​រៀបចំ​ជា​សួនច្បារ​និង​ឆ្នេរ​ខ្សាច់​ដែល​ នៅ​ពីមុខ​ផ្លូវ​នេះ​ត្រូវ​ថែរក្សា​និង​ការពារ​សម្រាប់​សាធារណជន​លំហែ​និង​កម្សាន្ដ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​សាងសង់​សំណង់​ គ្រប់​ប្រភេទ​និង​ដោយ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ សុខា​ អូ​តែ​ល​ ចូលរួម​ការពារ​ និង​ថែ​ រក្សា​ ។​ ក្រុមហ៊ុន​សុខា​អូ​តែ​ល​ជា​អ្នក​ធានា​ ទទួល​បន្ទុក​ចំណាយ​លើ​ការ​រៀបចំ​ និង​ ការ​សាងសង់​ផ្លូវ​និង​សួនច្បារ​លើ​ទីតាំង​ដី​ចំណី​ឆ្នេរ​នេះ​និង​គណៈកម្មាធិការ​គ្រប់​ គ្រង​និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា​ ខេត្ដ​ ព្រះ​សីហ​នុ​ជា​អ្នក​អនុវត្ដ​(​កិច្ចការ​នេះ​ បាន​ឯកភាព​ជាមួយ​ក្រុមហ៊ុន​សុខា​អូ​តែ​ល​រួច​ហើយ​)​ ។​

​ទី​៥-​ករណី​ឆ្វៀល​ដី​ស្បែក​ខ្លា​ជូន​ប្រជា​ ពលរដ្ឋ​និង​ការ​ដោះស្រាយ​បញ្ហា​សំណង់​ លើ​ទឹកដី​ចំណី​ឆ្នេរ​ និង​ឆ្នេរ​ខ្សាច់​កោះ​រ៉ុ​ង​ ស្ថិត​នៅ​សង្កាត់​កោះ​រ៉ុ​ង​ ក្រុងព្រះសីហនុ​ ដើម្បី​ជំរុញ​ការ​អនុវត្ដ​គោលការណ៍​របស់​ រាជរដ្ឋាភិបាល​អំពី​ការ​ឆ្វៀល​ដី​ស្បែក​ ខ្លា​ជូន​ប្រជាពលរដ្ឋ​ (​លិខិត​លេខ​៩៤៧​ ស​.​ជ​.​ណ​.​ ឧស​ ចុះ​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ​ ២០១៤​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​)​ និង​ ដើម្បី​លើកកម្ពស់​កិច្ចការពារបរិស្ថាន​ និង​ភាព​ស្រស់​ស្អាត​នៃ​កោះ​រ៉ុ​ង​ជាមួយ​ នឹង​ការ​អនុវត្ដ​ការ​ឆ្វៀល​ដី​ស្បែក​ខ្លា​ជូន​ ប្រជាពលរដ្ឋ​នៅ​កោះ​រ៉ុ​ង​ត្រូវ​សិក្សា​រក​ ដំណោះស្រាយ​ប្ដូរ​ទីតាំង​សំណង់​ទាំងឡាយ​ ដែល​បាន​បោះទីតាំង​នៅ​លើ​ទឹកដី​ចំណី​ ឆ្នេរ​និង​ឆ្នេរ​ខ្សាច់​កោះ​រ៉ុ​ង​ឱ្យទៅ​នៅ​លើ​ដី​ ផ្នែក​ខាងក្នុង​នៃ​កោះ​រ៉ុ​ង​និង​ត្រូវ​គោរព​ស្នើ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​កាត់​ដី​ រដ្ឋ​ដែល​នៅ​សល់​ពី​គម្រោង​វិនិយោគ​ ផ្នែក​ខាងក្នុង​នៃ​កោះ​រ៉ុ​ង​ជា​ថ្នូរ​ផ្ដល់​ជូន​អ្នក​ដែល​ត្រូវ​ឱ្យ​ប្ដូរ​ទីតាំង​នេះ​វិញ​ ។​ ករណី​នេះ​ ក៏​ជា​គំរូ​មួយ​សម្រាប់​ការ​ដោះស្រាយ​ សំណង់​លើ​ទឹក​លើ​ដី​ចំណី​ឆ្នេរ​និង​ឆ្នេរ​ សមុទ្រ​នៅ​តំបន់​ផ្សេង​ទៀត​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​ទាំងមូល​នៃ​ខេត្ដ​ព្រះ​សីហ​នុ​ ។​

​ដើម្បី​អនុវត្ដ​ចំណុច​ទាំង​៥​នេះ​រាជរដ្ឋាភិបាល​បាន​ឯកភាព​បង្កើត​ក្រុមការងារ​ពិសេស​មួយ​ដោយ​អនុក្រឹត្យ​ដែល​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​ អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ដើម្បី​គាំទ្រ​ការ​អនុវត្ដ​ផ្ទាល់​ដោយ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ដ​ព្រះ​សីហ​នុ​និង​មាន​កញ្ចប់​ថវិកា​ពិសេស​មួយ​សម្រាប់​ផ្ដល់​ជូន​គណៈ​បញ្ជាការ​ឯកភាព​នេះ​ដើម្បី​អនុវត្ដ​តាម​។​ ជាមួយនឹង​ខ្លឹមសារ​សម្រេច​របស់​រាជរដ្ឋាភិបាល​ខាងលើ​នេះ​ប្រជាពលរដ្ឋ​ខេត្ដ​ ព្រ​ហ​សីហ​នុ​បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ ពេញទំហឹង​ ពីព្រោះ​ថា​ឆ្នេរសមុទ្រ​ដែល​ ជា​សម្បត្ដិ​របស់​រដ្ឋ​នៅ​លើ​ទឹកដី​ខេត្ដ​ព្រះ​សីហ​នុ​មួយ​ចំនូ​ន​ធំ​កំពុង​ត្រូវ​បាន​ធ្លាក់​ ទៅ​លើ​កម្មសិទ្ធិឯកជន​ស្ទើរ​អស់​ទៅ​ ហើយ​ ។​ ដូចនេះ​បើ​រាជរដ្ឋាភិបាល​ដក​ ហូត​មក​វិញ​ក្នុង​គោលដៅ​បម្រើ​ផល​ ប្រយោជន៍​ជា​សាធ​រណៈ​លើ​វិស័យ​ទេសចរណ៍​វា​ជា​រឿង​ត្រឹមត្រូវ​បំផុត​ហើយ​ ។​

​ដោយឡែក​ចំពោះ​បឹង​ព្រែក​ទប់​ដែល​ជា​បឹង​ប្រវត្ដិសាស្ដ្រ​ក៏​ដូច​គ្នា​ដែរ​ដោយ​ អ្នក​ដែល​រំលោភ​បំពាន​យក​ដី​ជុំវិញ​បឹង​សុទ្ធ​សឹង​ជា​អ្នកមាន​អំណាច​បុណ្យ​ស័​ក្កិ​និង​ ទ្រព្យសម្បត្ដិ​ទាំងអស់​មិន​មាន​អ្នក​ក្រីក្រ​ នោះ​ទេ​ ពីព្រោះ​ប្រជាពលរដ្ឋ​រស់នៅ​ពិត​ ប្រាកដ​មិន​បង្ក​ផល​ប៉ះពាល់​បរិស្ថាន​បឹង​ ព្រែ​ទប់​នោះ​ឡើយ​ ៕​

20150823_162454

20151027_155438

20160120_103729_resized

20151203_161906

20160123_072521_resized

20150823_153628

20160123_072347_resized

20160123_071938_resized

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print