លោកជាម ចន្ទ័សោភ័ណ៖ តំបន់អភិរក្សសត្វស្លាបនិង​ព្រៃ​លិច​ទឹក​នៅ​ស្រុក​ក្រូចឆ្មារនឹងក្លាយជាមណ្ឌលទេសចរណ៍ធម្មជាតិ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ តំបន់អភិរក្សសត្វស្លាបលាប និង​ព្រៃ​លិច​ទឹក ស្ថិត​ក្នុងស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នឹង​ក្លាយជា​មណ្ឌល​ទេសចរណ៍ធម្មជាតិ ដែលជា​ការផ្ដួចផ្ដើម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​។ នេះ​បើតាម​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ក្នុងឱកាស​ដែលលោកចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ទំនប់​បង្ហៀរទឹកព្រែក​តា​កុ​ចនិង​បឹង​ក​ណ្ដេ​រ ស្ថិត​ក្នុងស្រុក​ក្រូចឆ្មារ​។​

​លោក​អភិបាលខេត្តបាន​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់សូមចូលរួម​ថែរក្សា​ទីតាំង​ទំនប់​ទាំងនោះ​ឲ្យ​បានល្អ ដោយ​រក្សាបាន​សត្វ​ស្លាប​ធម្មជាតិ និងកន្លែង​ជម្រក​ត្រី​ពង​កូន ព្រមទាំង​ជំរុញ​ឲ្យ​ពលរដ្ឋ​លើកកម្ពស់​បរិស្ថាន ទុក​សម្រាប់​ជា​គុណប្រយោជន៍ដល់​សង្គមជាតិ​យើងទាំងអស់គ្នា ក្នុងន័យ​ស្តារ និង​អភិរក្ស​តំបន់ដីសើមឱ្យបាន​ប្រសើរ​ឡើងវិញ ដើម្បី​ជា​ប្រភព​សម្រាប់​បង្កើត​ជម្រក​មច្ឆជាតិ និង​ជីវចម្រុះ​។

​លោកបាន​បន្តទៀតថា តាម​ចក្ខុវិស័យ យើងនឹង​អភិវឌ្ឍ​ប្រែក្លាយ​ពី​តំបន់​ព្រៃរនាម ទៅជា​ជម្រក​ត្រី​ពង​កូន និង​តំបន់ដីសើម​មួយ​នេះ ឱ្យក្លាយ​ទៅជា​កន្លែងអភិរក្ស​បរិស្ថាន វិទ្យាសាស្ត្រ​អេកូ​ទេសចរណ៍ និង​ជាទី​ពិសោធន៍​ជីវចម្រុះ​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

​បើតាម​លោក សយ ទូច អភិបាលស្រុក​ក្រូចឆ្មារបានបញ្ជាក់ឱ្យដឹងថា ការដ្ឋាន​សាងសង់​ទំនប់​បង្ហៀរទឹកព្រែក​តា​កុ​ចនិង​បឹង​ក​ណ្តេ​រ គឺជា​ប្រភពទឹក​ផង និង​ជា​កន្លែង​ផ្តល់​ជម្រក​ត្រី​ផងដែរ ជាពិសេស​សម្រាប់​ប្រជាកសិករ​ច្រើនជាង​៤០០០​គ្រួសារប្រើប្រាស់​ទឹក​ក្នុងការ​ធ្វើស្រែ​ចម្ការ ដោយមាន​វិសាលភាពស្រោចស្រព​ស្រែ​ច្រើនជាង​១​ម៉ឺន​ហិកតា នៅ​ជុំវិញ​តំបន់​នោះ ដែល​ទីតាំង​ទាំងនេះ​ស្ថិតនៅក្នុងឃុំរ​កាខ្នុរ និងឃុំ​ឈូក ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​ខេត្ត​ត្បូងឃ្មុំ មាន​សក្តានុពល​លើ​វិស័យ​ទេ​សចរណ៍ ជា​អាទិភាព​លើ​ការអភិវឌ្ឍ​រមណី​យដ្ឋា​ន​ធម្មជាតិ វប្បធម៌​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​កែច្នៃ​។ ការអភិវឌ្ឍ​នេះ សំដៅ​លើកកម្ពស់​គុណភាព​វិស័យ​ទេសចរណ៍ ក្នុងន័យ​រួមចំណែក​ការអភិរក្ស​ធនធានធម្មជាតិ ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​រភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ផ្តល់ឱកាស​ការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយ​ភាពក្រីក្រ និងចំណាកស្រុក និង​ជួយ​ចូលរួម​កាត់បន្ថយ​ការ​បម្រែបម្រួល​អាកាសធាតុ​ផងដែរ​៕ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print