កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ពីបទវាយប្លន់យកលុយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មាននគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរពាក់ពន្ធ័ នៅព្រឹកថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះប្រតិបត្តិការដេញបង្ក្រាបជនសង្ស័យក្នុងអំពើប្លន់យកប្រាក់ពីពលរដ្ឋអ្នកប្រកបរបរដូរលុយ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់។

តាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឱ្យដឹងថា ជនល្មើសមានគ្នា២នាក់ជាជនជាតិចិន បានធ្វើសកម្មភាពស្ទាក់ប្លន់អាជីវករដូរប្រាក់ដោយប្រើដំបងវាយទៅលើជនរងគ្រោះ២នាក់ប្តីប្រពន្ធដែលកំពុងជិះម៉ូតូតាមផ្លូវម្តុំជិតបុរីហុីលតុនក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នាវេលាម៉ោងជិត៩ព្រឹកថ្ងៃទី៥ ខែកក្កដានេះ បណ្តាលឱ្យជនរងគ្រោះរងរបួស ក្នុងនោះជនល្មើសប្លន់យកលុយពីជនរងគ្រោះមួយថង់មានប្រាក់ប្រមាណ៣០លានរៀល រួចគេចខ្លួន។ ក្រោយកើតហេតុដោយមានកិច្ចអន្តរាគមន៍ពីកម្លាំងកងសន្តិសុខ បានដេញពទ្ធ័ចាប់ជនសង្ស័យបានម្នាក់ ហើយបានប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខេត្តនាំយកទៅសាកសួរបន្ត ។ ចំណែកជនល្មើសម្នាក់ទៀតបានរត់គេចខ្លួនចូលក្នុងព្រៃម្តុំនោះដោយនាំយកលុយដែលប្លន់បានទៅជាមួយផង តែបានបន្សល់ទុកម៉ូតូដែលពួកគេជិះធ្វើសកម្មភាព។ ម៉ូតូ១គ្រឿងនេះត្រូវបាននគរបាលជំនាញនៃស្នងការដ្ឋានខេត្តនាំយកមករក្សាទុក ហើយប្រតិបត្តិការរុករកជនល្មើសដែលរត់គេចខ្លួនកំពុងធ្វើបន្ត ៕ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print