ថៅកែពុះដីឡូតិ៍ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាតុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណី «រំលោភលើទំនុកចិត្ត» ដែលជាឈ្មួញរកស៉ីទិញ-លក់ដី និងពុះដីឡូតិ៍លក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ ។

សមត្ថកិច្ចបានឱ្យដឹងថា៖ ថៅកែដីឡូតិ៍រូបនេះមានឈ្មោះ ខេង អូន អាយុ៤៥ឆ្នាំ ភេទស្រី កាន់អត្តសញ្ញាណបណ្ណលេខ 060544537 ត្រូវបានឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ។

បើយោងតាមដីការបស់លោកស្រី អ៊ុក រ៉េតគន្ធា អនុប្រធាន និងជាចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ តុលាការសម្រេចចោទប្រកាន់លើឈ្មោះ ខេង អូន ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ តាមមាត្រា៣៩១ និងមាត្រា៣៩២ ដែលជាបទល្មើសមានចែងក្នុងក្រមព្រហ្មទណ្ឌ។
ក្នុងនោះបានបញ្ជាក់ថា៖ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ជនត្រូវចោទឈ្មោះ ខេង អូន និងជនរងគ្រោះឈ្មោះ ហ៊ុន ប៊ុនសិទ្ធ ជាដើមបណ្ដឹង បានចូលលុយគ្នាទិញដីចំនួន ២កន្លែង ទំហំសរុប ១១ហិកតា ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្រោយមក នៅអំឡុងឆ្នាំ២០១៩ ឈ្មោះ ខេង អូន បានលួចធ្វើប្លង់រឹងដោយដាក់ឈ្មោះតែម្នាក់ឯង មិនបានដាក់ឈ្មោះជនរងគ្រោះជាម្ចាស់ភាគហ៊ុនជាម្ចាស់ដីនោះទេ។ ចំពោះករណីនេះ ជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងសុំដីការក្សាការពារ នៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីការពារដីនោះជាបណ្ដោះអាសន្ន ប៉ុន្តែឈ្មោះ ខេង អូន បានយកដីដែលជាប់ដីការក្សាការពារទៅពុះជាឡូតិ៍លក់ ដោយមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការឡើយ។
បន្ថែមលើនេះ ជនរងគ្រោះបានដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យជួយរកយុត្តិធម៌ និងឈានដល់ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ខេង អូន តែម្ដង។
សូមរំលឹកផងដែរថា៖ បើជនជាប់ចោទជាស្ត្រីខាងលើ រងបណ្តឹងតុលាការ យកដីដែលជាប់ដីការក្សាការពារទៅពុះជាឡូតិ៍លក់ ដោយមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការ ហេតុអីក៏ អាជ្ញាធរ អាចឱ្យជនរូបនេះ ពុះជាឡូតិ៍លក់បាន ហើយផ្ទេកម្មសិទ្ធដោយរបៀបណា .! នេះក៏ជាចំងល់មួយដែរ ថាតើកន្លងទៅជនជាប់ចោទ ឈ្មោះ ខេង អូន បានពុះលក់ឱ្យអ្នកណាខ្លះ នឹងមានការសុីញ៉េដឹងពីភូមិ ឃុំ ស្រុក ភូមិបាលដែរឬទេ..៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print