ព្រះមហាក្សត្រ និងព្រះ​​​វររាជមាតាជាតិខ្មែរ ស្តេចយាងសង្ឃទានវេរភត្តប្រគេន​ព្រះសង្ឃ

ចែករំលែក៖

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃអាទិត្យ ១៥កើត ពេញបូណ៌មី ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​​​វររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព​ សេចក្តីថ្លៃថ្លូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វ​ព្រះរាជ​ហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទានវេរភត្តប្រគេន​ព្រះសង្ឃ ក្នុងព្រះ​​ធម្មសាលា នៃព្រះឧបាសថរតនារាមព្រះកែវមរកត។
ពិធីសង្ឃទានវេរភត្តប្រគេន​ព្រះសង្ឃ ដើម្បីឧទិ្ទសមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ​ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print