ចង់ដឹងទេហេតុអ្វីជនជាតិឥណ្ឌាបរិភោគបាយនឹងដៃ ?

ចែករំលែក៖

ឥណ្ឌា៖ ជាទំនៀមទំលាប់ជនជាតិឥណ្ឌាតែងតែពិសារអាហារនឹងដៃជានិច្ចដោយពួកគេមិនមិនប្រើប្រាស់ស្លាបព្រាឬ សមនិង សូម្បីតែដួសម្ហូបក៏ពួកគេប្រើប្រាស់ដៃជំនួសវែកឬ ស្លាបព្រាដែរ។

ជាការពិតណាស់ នេះមិនមែនជារឿងចម្លែកនោះ ដែលតម្រូវឲ្យពួកគេបរិភោគរបៀបនេះតកូនតចៅនោះ ប៉ុន្តែក្រោយពីការបរិភោគគឺមានអត្ថន័យរបស់វា ដែលមានតាំងពីយូរលង់ណាស់មកហើយ ចំណែកអ្នកខ្លះគិតថាធ្វើបៀបនេះមានភាពគគ្រឹចស្មោគគ្រោកណាស់ ព្រោះតែដៃជាប្រភពនៃមេរោគនិង បាក់តេរីជាច្រើនប្រភេទផងដែរ។
មូលហេតុដែលឥណ្ឌាបរិភោគអាហារដោយដៃជំនួបសមឬស្លាបព្រាមានកត្តា៥យ៉ាង

១.គ្រប់ម្រាមដៃសុទ្ធតែមានអត្ថន័យ

ម្រាមដៃមេតំណាងឲ្យ ធាតុAgni (ភ្លើង)

ម្រាមដៃចង្អុលតំណាងឲ្យ ធាតុVayu(ខ្យល់)

ម្រាមដៃកណ្តាលតំណាងឲ្យ ធាតុAakasha(មេឃ)

ម្រាមដៃនាងតំណាងឲ្យ ធាតុParthivi(ដី)

ម្រាមដៃកូនតំណាងឲ្យ ធាតុJala(ទឹក)

២.សម្តែងពីការគោរព

ទស្សនៈឥណ្ឌា ការបរិភោគនឹងដៃគឺសម្តែងពីការគោរព រាប់អាន ប៉ុន្តែមិនមែនជាការតម្រូវ ឲ្យអ្នកបរិភោគអាហារនឹងដៃនោះទេ អ្នកក៏បានបរិភោគដោយប្រើស្លាបព្រាឬ សមបាន ប៉ុន្តែភាគច្រើនអាហារឥណ្ឌាគឺធ្វើឡើយ សម្រាប់បរិភោគនឹងដៃតែម្តង។

៣.ធ្វើឲ្យអាហារកាន់តែមានរស់ជាតិឆ្ងាញ់ទ្វេរដង

ការបរិភោគអាហារនឹងដៃ ពេលខ្លះមើលទៅដូចជារាងញញើតបន្តិចមែន ប៉ុន្តែចំពោះអាហារខ្លះវិញវាក៏អាចជួយបន្ថែមរសជាតិឲ្យកាន់ឆ្ងាញ់ជាងមុនផងដែរ។

៤.ធ្វើឲ្យអារម្មណ៍ស្រស់ថ្លាមិនស្មុគស្មាញ

ការបរិភោគអាហារនឹងដៃអាចធ្វើឲ្យយើងទទួលអារម្មណ៍បែបស្រស់ថ្លា ជ្រះថ្លា ដោយសារតែដៃគឺដៃគឺជាផ្នែកមួយនៃរាងកាយយើងដែរ នៅពេលយើងចាប់អាហារមកបញ្ចុកក្នុងមាត់ដោយដៃផ្ទាល់ ដែលជនជាតិឥណ្ឌាជឿថានេះមិនត្រឹមតែជាចំណីអាហារនោះទេ តែគឺជាចំណីអារម្មណ៍ផងដែរ។

៥.ផ្តល់ភាពងាយស្រួល ដោយយើងមិនចាំបាច់លាងស្លាបព្រា

នេះជាភាពងាយស្រួលមួយរបស់ជនជាតិឥណ្ឌា ដោយពួកគេមិនប្រើប្រាស់ស្លាបព្រាហូបអាហារឡើយ ព្រោះពួកគេប្រើប្រាស់ដៃជំនួសស្លាបព្រាទៅហើយ៕

...

 

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print