Man City អាចចុះហត្ថលេខាលើខ្សែប្រយុទ្ធ Lionel Messi នៅឆ្នាំក្រោយប្រសិនបើ Pep Guardiola ចាកចេញពីក្លឹប

ចែករំលែក៖

សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃចន្ទនេះក្នុងកម្មវិធី Talk sport ថា ក្លឹបខ្លាំងនៅអង់គ្លេស Manchester City នឹងក្លាយជាក្លឹបដំបូងគេដែលប្រកាសពីការចង់ចុះហត្ថលេខាលើកីឡាករ Lionel Messi នៅរដូវកាលក្រោយ ប្រសិនបើលោក Pep Guardiola មិននៅជាមួយក្លឹបនេះតទៅទៀត។ នេះជាទស្សនៈរបស់អ្នកជំនាញបាល់ទាត់អេស្ប៉ាញលោក Graham Hunter ដែលជឿជាក់ថា កីឡាករវ័យ៣៤ឆ្នាំរូបនេះសមនឹងប្រព័ន្ធរបស់គាត់នៅឯកីឡដ្ឋាន Etihad ។

របាយការណ៍ជាច្រើននៅពេលថ្មីៗនេះបានលើកឡើងថា Messi អាចនឹងសុខចិត្តលាឈប់ពី Barcelona នៅពេលកុងត្រារបស់គាត់បញ្ចប់នៅឆ្នាំ២០២១។ ដំណឹងនេះត្រូវបានគេជឿជាក់ថា កំពូលតារាអាហ្សង់ទីនរូបនេះបានធុញទ្រាន់នឹងផ្លូវដែលក្លឹបកំពុងដំណើរការ ហើយអាចនឹងកំពុងបើកការប្រកួតប្រជែងថ្មីជាមួយក្លឹបផ្សេង។

លោក Graham Hunter បានបន្តថា ក្លឹបលេខមួយដែលបានព្យាយាមយក Lionel Messi ចេញពី Barcelona គឺ Manchester City ស្ថិតនៅក្រោមកម្មសិទ្ធិបច្ចុប្បន្នរបស់ពួកគេ។ Messi ត្រូវបានអនុញ្ញាតឲ្យធ្វើអ្វីដែលគាត់ចង់បាននៅ Barcelona ប៉ុន្តែប្រសិនបើលោក Guardiola មិនដឹកនាំ Man City ទេ ហើយបើសិនជា Messi នៅទំនេរក្លឹបអាចនឹងចុះហត្ថលេខាជាមួយគាត់។

ខុសពីគំនិតរបស់លោក Graham Hunter លោក Cesar Luis Menotti អតីតគ្រូបង្វឹកក្រុម Barcelona ជឿជាក់ថា Lionel Messi នឹងបន្តកុងត្រានៅឯទឹកដី Camp Nou បន្តទៀត។

លោក Cesar Luis Menotti អះអាងថា “Messi គឺជាអ្នកតំណាងជាប្រវត្តិសាស្រ្តរបស់ Barcelona។ Messi មិនគិតពីកិច្ចសន្យានៅពេលដែលគាត់លេងក្នុងក្លឹបនេះទេ។ គាត់នៅតែលេងល្អដដែលនៅលើទីលាន ខ្ញុំមិនគិតថាវាជាបញ្ហាហិរញ្ញវត្ថុរបស់ Messi ។

គួររំលឹកថា កាលពីថ្ងៃទី៣ ខែកក្កដាកន្លងទៅគេហទំព័រ “នគរវត្ត” ធ្លាប់ចេញផ្សាយម្តងរួចមកហើយពីព័ត៌មាន Messi ចង់ចាកចេញពី Barcelona ដោយមិនបន្តកុងត្រាថ្មី ដោយអត្ថបទនោះបានបរិយាយថា៖

{ ប្រធានក្រុម Barcelona កីឡាករ Lionel Messi ត្រូវបានគេរាយការណ៍ថាបានបញ្ឈប់កិច្ចចរចាកុងត្រាថ្មីរបស់គាត់ហើយត្រៀមខ្លួនចាកចេញពីក្លឹបនៅពេលដែលកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅឆ្នាំ២០២១ ។

Messi ខឹងនឹងការិយាល័យជួរមុខរបស់ក្លឹប Barcelona ទាក់ទងនឹងការលេចធ្លាយនូវសារព័ត៌មានដែលហាក់ដូចជាធ្វើឱ្យគាត់មានគំនាបក្នុងការទទួលខុសត្រូវចំពោះក្លឹប រួមទាំងការបណ្តេញគ្រូបង្វឹកលោក Ernesto Valverde ចេញកាលពីខែមករា ហើយគាត់មានការខកចិត្តចំពោះកង្វះខាតរបស់ក្រុមនេះ។ នេះបើយោងតាមរបាយការណ៍ពីបណ្តាញវិទ្យុអេស្ប៉ាញ Cadena Ser ត្រូវបានធ្លាយព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃនេះ។

របាយការណ៍បាននិយាយថា កីឡាករអាហ្សង់ទីន វ័យ៣៣ឆ្នាំ Messi និងឪពុករបស់គាត់បានចាប់ផ្តើមពិភាក្សាអំពីកិច្ចព្រមព្រៀងចុងក្រោយរបស់គាត់ជាមួយក្លឹបដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៧ ប៉ុន្តែពួកគេមិនមានបំណងជំរុញការចរចាទៀតទេ។

ទោះយ៉ាងណាការចូលរួមចំណែករបស់គាត់មិនទាន់គ្រប់គ្រាន់ដើម្បីដឹកក្រុមបាសេឡូណាទេ ព្រោះក្លឹបឈរនៅលេខ២ចាញ់៤ពិន្ទុតាមពីក្រោយគូប្រជែង Real Madrid ដោយនៅសល់៥ប្រកួតទៀតចប់រដូវកាល។

កាលពីមុនលក្ខណៈអៀនខ្មាស់របស់កីឡាកររូបនេះនៅលើទីលានកាន់តែមានសន្ទុះខ្លាំង នៅពេលដែលមានការរិះគន់រូបគាត់កាន់តែច្រើនពីសំណាក់ថ្នាក់ដឹកនាំក្លឹប។ Messi ធ្លាប់ផ្តល់បទសម្ពាសន៍ទៅអ្នកកាសែតថា ក្រុមBarcelona មិនល្អគ្រប់គ្រាន់ទេក្នុងការឈ្នះពានរង្វាន់ Champions League រដូវកាលនេះ។ កាលពីខែមេសាកីឡាកររូបនេះបានរិះគន់ក្រុមប្រឹក្សាភិបាលចំពោះកីឡាករដែលមិនពេញចិត្តក្នុងការទទួលយកការកាត់ប្រាក់ខែដើម្បីជួយសម្រួលដល់ការលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្លឹបក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩} ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print