យន្តហោះធុនតូចពីរគ្រឿង បុកគ្នាហើយធា្លក់ចូលក្នុងបឹងនៅអាមេរិក។ កម្លាំងជួយសង្គ្រោះបានបញ្ជាក់ថាមិនមានអ្នកនៅរស់ឡើយ។
កាលពីថ្ងៃទី៥ ខែកក្កដា ស្នងការប៉ូលិស ស្រុក Kootenai រដ្ឋ Idahoបានប្រកាសឲ្យដឹងថា ពិតជាមានករណីគ្រោះថ្នាក់ដ៏រន្ធត់ ដោយយន្តហោះធុនតូចពីរគ្រឿង បុកគ្នាហើយធ្លាក់ចូលក្នុងបឹង Coeur d’Alene។
ស្នងការប៉ូលិស ស្រុក Kootenai បញ្ជាក់ទៀតថា មានមនុស្សសរុប៨នាក់នៅលើយន្តហោះ ២គ្រឿង ដែលជួបគ្រោះថ្នាក់ ត្រូវបានគេចាត់ថាស្លាប់ទាំងអស់។ កម្លំាងជួយសង្គ្រោះបានរកឃើញសាកសពមនុស្ស ២នាក់ មុនពេលយន្តហោះលិចចូលបាតបឹង ។ មនុស្ស៦នាក់ទៀតនៅបាត់ខ្លួននៅឡើយ។
បឹងCoeur d’Alene មានជម្រៅដល់ទៅ៤០ ម៉ែត្របង្កផលលំបាកនៅក្នុងការស្រង់យន្តហោះទាំងពីរគ្រឿងខាងលើ។ ក្រុមអ្នកជំនាញកំពុងបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់៕ ដោយ៖ធីរីណា