ឃាត់ខ្លួនជនបរទេសម្នាក់គ្មានឯកសារស្នាក់នៅស្របច្បាប់និងបានបង្កហិង្សាលើអ្នកដទៃ

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ មន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋានខេត្តបាត់ដំបងបានឲ្យដឹងថាកាលពីរសៀលថ្ងៃ អាទិត្យ ១៥កើត ខែ អាសា ឍ  ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ២០២០ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារទទួលបន្ទុកអន្តោប្រវេសន៍ បានដឹកនាំឱ្យការិយាល័យស៊ើបអង្កេតនិងអនុវត្តននីតិវិធីដែលមានលោកវរសេនីយ៍ទោ គង់ ផុនដា ជានាយការិយាល័យអនុវត្តន៍ ឃាត់ខ្លួនជនជាតិបរទេសម្នាក់ឈ្មោះ DANIEL JOHN ភេទប្រុ សអាយុ ៣៨ឆ្នាំ ជាជនជាតិអង់គ្លេស ខណៈ ដែលសមត្ថកិច្ចនគរបាលជំនាញ រកឃើញថាបរសជនជាតិបរទេសរូបនេះកំពុងស្នាក់នៅ ក្នុងខេត្តបាត់ដំបងដោយមិនមានឯកសារបញ្ជាក់ពីការស្នាក់នៅស្របច្បាប់ជាប់នឹងខ្លួនហើយរូបគាត់បានបង្កហិង្សាទៅលើជនជាតិបរទេសដូចគ្នា កាលពីថ្ងៃទី​០១ ខែ កក្កដា ឆ្នាំ២០២០ កន្លងទៅនៅសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។  

នៅក្រោយពេលសាកសួរនិងបំពេញសំណុំឯសារចប់សព្វគ្រប់សមត្ថកិច្ចនគរបាលជំនាញបានបញ្ជូនបុរសជនជាតិអង់គ្លេសរូបនេះទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីអនុវត្តទៅតាមច្បាប់អន្តោប្រវេសន៍នៃព្រះ រាជាណាចក្រកម្ពុជា៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print