រថយន្តនិងម៉ូតូបុកគ្នានៅផ្លូវជាតិលេខ១បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ​៖ រថយន្តនិងម៉ូតូបានពន្លះគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯនារីអ្នករួមដំណើររងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១១ និង ២៥ នាទី ថ្ងៃ​​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ស្វាយ​តា​អុក ​​ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ចបានឲ្យដឹងថា បុរស​ដែល​ស្លាប់​មានឈ្មោះ ថន ពិសី អាយុ ២៦ឆ្នាំរស់ នៅ​ភូមិស្វាយ​តា​អុក​ ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្ន​ពេញ មុខរបរ នៅផ្ទះ។ រីឯ​ស្ត្រីគេមិន​ទាន់ស្គាល់ឈ្មោះ និង​អត្តសញ្ញាណ​នៅឡើយ​។​

ប្រភពព័ត៌មាននៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុនពេលកើតហេតុគេឃើញបុរសម្នាក់បើក​ម៉ូតូ​ម៉ាកហុងដា​ឌ្រី​ម សេ១២៥ ​ពាក់ស្លាក​លេខ ភ្នំពេញ 1BV-1370 ​ឌុបនារីម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ក្នុងទិសដៅ​ពី​កើតទៅលិចយ៉ាង​លឿន លុះជិះមក​ជិត​ដល់​ចំណុចកើតហេតុ​ ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក Ford Ranger ពណ៌​ស ​ពាក់ស្លាកលេខ​ភ្នំពេញ 2 BA-9816 ធ្វើដំណើរ​ក្នុងទិសដៅ​ពីលិចទៅកើត​ពេលមកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ម៉ូតូ​ជ្រុល​ចូលទៅ​បុក​ចំ​ពីមុខ​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​ភ្លាមៗ រីឯ​ស្ត្រី​អ្នករួមដំណើរបាន​ស្លាប់​ពេល​បញ្ជូន​ដល់​​មន្ទីរពេទ្យ​។ ​ចំណែកម្ចាស់រថយន្តបានរត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុកតែ
រថយន្តនៅកន្លែងកើតហេតុ។

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បានចុះ​មកដល់​​ហើយបាន​ទំនាក់ទំនង​ទៅខាង​ជំនាញ​ចរាចរ​ណ៍ផ្លូវគោកចុះ​មក​វាស់វែង​យក​ម៉ូតូ​ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែក​សពប្រគល់​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីនៅ​ឯស្រុកកំណើត​៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print