សារព័ត៌មានស៊ីនហួរបានផ្សាយកាលពីព្រឹកម្សិលមិញថា កីឡាករវាយកូនហ្គោលជនជាតិអាមេរិកឈ្មោះ Bryson DeChambeau បានឈ្នះពានរង្វាន់កម្មវិធី Rocket Mortgage Classic ដែលបានប្រារព្ធធ្វើនៅក្រុង Detroit រដ្ឋ Michigan ។
កីឡាករវ័យ២៦ឆ្នាំរូបនេះបានប្រកួតនៅឯក្លឹបវាយកូនហ្គោល Detroit ដោយទទួលបានពិន្ទុសរុបចំនួន២៦៥ស្ត្រូកដើម្បីឈ្នះពានរង្វាន់នេះជាលើកទី៦របស់គាត់ក្នុងកម្មវិធី PGA Tour ។
កីឡាករAdam Hadwin ជនជាតិកាណាដា កីឡាករ Ryan Armor ជនជាតិអាមេរិក, កីឡាករDanny Willett និង Tyrrell Hatton ដែលជាជនជាតិអង់គ្លេសបានជាប់លេខ៤ ដោយវាយបាន៧ស្ត្រូក នៅ ពីក្រោយកីឡាករ DeChambeau ។
ក្រោយពីទទួលបានពានរង្វាន់កម្មវិធីវាយកូនហ្គោល DeChambeau បាននិយាយថា “ខ្ញុំចង់បង្ហាញដល់អ្នកគ្រប់គ្នា ប្រសិនបើយើងខំប្រឹងធ្វើការឱ្យអស់ពីសមត្ថភាព និងធ្វើឱ្យអស់ពីសមត្ថភាពយើងនឹងទទួលបានអ្វីៗគ្រប់យ៉ាងដែលយើងមាន ហើយអាចសម្រេចបាននូវអ្វីដែលអស្ចារ្យ ហើយនោះជាអ្វីដែលខ្ញុំអាចធ្វើបាន”៕