ស្ត្រីម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចងកសង្ស័យមានវិប្បត្តិក្នុងគ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ សង្ស័យមានវិប្បត្តិក្នុងគ្រួសារដែលមិនអាចដោះស្រាយបានទើបស្ត្រីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត (ដោយចងក) បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋាន។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១ៈ០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខD១៨២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
នគរបាលប៉ុស្តិ៍គោកឃ្លាងបានឲ្យដឹងថា សពមានឈ្មោះ នួន យ៉ៃ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីមានការបំភ្លឺពីសាច់ញាតិជិតខាងនិងក្រុមគ្រួសាររួចមកទើបដឹងថា ស្ត្រីខាងលើពិតជាមានវិបត្តិក្នុងគ្រួសារប្រាកដមែន ហើយគាត់ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្តងទៅ ។
តាមការសន្និដ្ឋានលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញសន្និដ្ឋានថា សពខាងលើស្លាប់ដោយការចងកពិតប្រាកដមែន។
សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯខេត្តព្រៃវែងដែលជាស្រុកកំណើតរបស់សពតាមប្រពៃណី ៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print