មហាអំណាច​យោធា​ពិភពលោកចិន៖ បាន​ក្លាយជា​ភាគី​នៃ​សន្ធិសញ្ញា​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ​អន្តរជាតិ

ចែករំលែក៖

អន្តរជាតិ៖អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun បានរិះគន់សហរដ្ឋអាមេរិកដែលមិនអនុវត្តតាមសន្ធិសញ្ញានេះទោះជាប្រធានាធិបតី អូបាម៉ា បានចុះហត្ថលេខាហើយក្ដី ប៉ុន្តែនៅថ្ងៃទី ខែកក្កដាថ្មីៗនេះ មហាអំណាចយោធាពិភពលោកចិន បានក្លាយជាភាគីនៃសន្ធិសញ្ញាគ្រប់គ្រងពាណិជ្ជកម្មអាវុធអន្តរជាតិ ដែលជាកិច្ចព្រមព្រៀងមួយត្រូវបានទាត់ចោលដោយរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី ខែកក្កដា លោក Zhang Jun តំណាងចិនប្រចាំអង្គការសហប្រជាជាតិ និយាយថា ការចូលរួមរបស់ចិនពេលនេះ បង្ហាញពីភាពស្មោះត្រង់ និងការតាំងចិត្តរបស់ចិនក្នុងការរក្សាប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្មអាវុធ ការគាំទ្រពហុភាគីនិយម និងការបង្កើតសហគមន៍វាសនាតែមួយលោក Zhang Jun បន្ថែមថា លោកបានប្រគល់លិខិតតូបករណ៍របស់ចិនដើម្បីចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងពាណិជ្ជកម្មអាវុធអន្តរជាតិហើយ

សូមជម្រាបថា ចិនបានប្រកាសពីបំណងចូលជាភាគីនៃសន្ធិសញ្ញាមួយនេះតាំងពីចុងឆ្នាំ២០១៩ មក រហូតមកដល់ខែមិថុនា ឆ្នាំ២០២០ថ្មីនេះសភាប្រជាជនចិន បានអនុម័តលើការចូលរួមនេះ ហើយក៏ក្លាយជាសមាជិកទី១០៧ នៅពេលនេះទៅ

គួរបញ្ជាក់ថា សន្ធិសញ្ញាគ្រប់គ្រងជំនួញអាវុធនេះ លេចជារូបរាងនៅឆ្នាំ២០១៣ បន្ទាប់ពីត្រូវបានអនុម័តដោយមហាសន្និបាតអង្គការប្រជាជាតិ សន្ធិញ្ញនេះ មានគោលដៅគ្រប់គ្រងពាណិជ្ជកម្មអាវុធពិភពលោកដែលមានតម្លៃប្រមាណ៧០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ វាក៏មានគោលដៅលើការបញ្ចៀសការរត់ពន្ធអាវុធដែលអាចធ្លាក់ដល់ដៃក្រុមបំពានសិទ្ធិមនុស្សផងដែរ អាវុធដែលស្ថិតក្រោមសន្ធិញ្ញនេះមានចាប់ពីកាំភ្លើងធម្មតា មីស៊ី រហូតដល់នាវាចម្បាំង និងយន្តហោះចម្បាំង

ប៉ុន្តែសន្ធិញ្ញនេះ មិនត្រូវបានរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ គោរពតាមឡើយ បើទោះជាមហាអំណាចមួយនេះជាភាគីមួយក្ដីលោក បារ៉ាក់ អូបាម៉ា ជាអ្នកចុះហត្ថលេខាសន្ធិសញ្ញានៅឆ្នាំ២០១៣ តែព្រឹទ្ធសភាមិនបានផ្ដល់សច្ចាប័នឡើយមកដល់ពេលនេះ លោក ត្រាំវិញ បាននិយាយកាលពីឆ្នាំមុន ថា អាមេរិកនឹងដកឈ្មោះជាហត្ថលេខីវិញ ហើយបន្ទាប់មក អាមេរិកក៏ជូនដំណឹងទៅកាន់អង្គការសហប្រជាជាតិថា ខ្លួនមិនមានកាតព្វកិច្ចអ្វីក្រោមសន្ធិសញ្ញានេះទៀតឡើយ

លោក Zhang​បន្តថា ប្រទេសមហាអំណាច ត្រូវដើរតួជាគំរូតាមរយៈការចូលរួមក្នុងការការពារសណ្ដាប់ធ្នាប់អន្តរជាតិ នីតិរដ្ឋ តួនាទីរបស់អង្គការសហប្រជាជាតិ និងប្រព័ន្ធពហុភាគីនិយមផងដែរមិនតែប៉ុណ្ណោះលោក បានរិះគន់ខ្លាំងចំពោះទង្វើឯកតោភាគីបែបនេះ ដោយមិននិយាយចំឈ្មោះអាមេរិក ដោយលោក អះអាងថា ប្រទេសមួយនោះ បានដើរចេញពីការប្ដេជ្ញាចិត្តអន្តរជាតិ ហើយចាប់ផ្ដើមសកម្មភាពឯកតោគីនិយម

ដោយឡែកទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា ចិនជាប្រទេសផលិតអាវុធធំទីពីរមួយ និងបាននាំចេញអាវុធច្រើនផងដែរនាឆ្នាំកន្លងទៅ ចំណែកក្នុងរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពស្តុកខុល ចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ចិនជាប់ចំណាត់ទី ជាប្រទេសនាំចេញអាវុធច្រើនជាងគេរបស់ពិភពលោក៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print