លក្ខណៈ៤យ៉ាងដែលធ្វើឱ្យបុរសនៅអឺរ៉ុប មក​កម្សាន្ត​ក្នុង​ប្រទេសកម្ពុជាហើយ​ក៏បានជាប់ចិត្តលង់សេ្នហ៍លើនារី​ខ្មែរ​

ចែករំលែក៖

ភ្នំពេញ​៖គ្រប់​គ្នាតែង​តែ​មានការ​​ងឿងឆ្ងល់​និង​ចាប់​អារម្មណ៍រហូតមកថា ​តើ​ហេតុ​អ្វី​បានជាបុរសបរទេស​ភាគ​ច្រើន​លង់​ស្រលាញ់នារី​​ខ្មែរដែល​មានឈាមជ័រជាអ្នកចម្បាំង ​​មាន​ពណ៌សម្បុរខ្មៅ​​ស្រអែម ​សណ្តែក​បាយ​មិន​ខ្មៅ​ពេក​ហើយក៏​មិន​ស​ពេកនោះ?
ដូច្ចេះដើម្បីបំបាត់ចម្ងល់នេះយើងត្រូវទៅដឹងពីលក្ខណៈ៤យ៉ាងរបស់នារីខ្មែរដែលមានសម្បូរខ្មៅស្រអែម ស្គមៗដែលនាំឱ្យបុរសបារាំងឬជនជាតិអឺរ៉ុបស្រលាញ់ទាំងអស់គ្នា៖
១-ភាព​រួសរាយ​រាក់ទាក់​
​ជា​ក់​ស្តែង​ស្ត្រីខ្មែរ​​គឺ ​មាន​ភាព​រួស​រាយ​រាក់​ទាក់​​​ព្រម​ទាំង​មាន​ទឹក​ចិត្ត​ល្អ​។ មិន​តែប៉ុណ្ណោះ​អ្វី​ដែល​ធ្វើ​ឲ្យ ជនជាតិបរទេស ដកចិត្ត​មិន​បាន​នោះគឺ​ស្នាម​ញញឹម​ដ៏ស្រស់​ទាក់​ទាញ  រួមទាំងកាយ​វិការ​ទន់​ភ្លន់ បង្ហាញ​ពី អត្តសញ្ញាណ​របស់​ខ្មែរ ពេល​ដែល​ជួប​គ្នា​នោះ ​​គឺ​ការ​សំពះ​​នេះ​តែម្តង។
២-ភាពស្មោះ​ត្រង់
ចរិតស្ត្រី​ខ្មែរ​គឺស្មោះត្រង់ ប្រ​សិនបើ
សម្រេច​ចិត្ត​ថាស្រលាញ់​បុរស​ណា​ម្នាក់​​ហើយ គឺមិន​ងាយ​មាន​គំនិតសាវា​បែក​ចិត្ត​ទៅ​ស្រលាញ់លួច​លាក់​មាន​ដៃ​គូរស្នេហា​២-៣នាក់​នោះទេ។ ម្យ៉ាង​វិញ​ទៀត​នាងក៏នឹងស្ម័គ្រ​ចិត្ត​រួម​សុខ​ទុក្ខ​ជាមួយ​អ្នក ​បើ​ទោះ​បីជា​អ្នកកំពុង​ស្ថិត​ក្នុង​កាលៈទេសៈលំបាក ឬសប្បាយ​បែបណាក៏​ដោយ។
៣-ផ្តល់តម្លៃ
ស្ត្រី​ខ្មែរ​នៅ​ពេល​ដែលរៀប​ការ​ហើយ​គឺ ​តែង​តែ​ទុកប្តី​ជា​ធំ ផ្តល់​តម្លៃ រៀប​ចំ​បាយ​ទឹក ទុកដាក់​ឲ្យ​ប្តី​គ្មាន​ទាស់ឡើយ។ មិន​តែប៉ុណ្ណោះ ​ពួកគេ​នឹងបង្រៀន​អ្នក​ឲ្យ​យល់​ដឹង​ពី​របៀប​របបរស់​នៅក្នុង​ប្រទេស​ខ្មែរ ស្រលាញ់​អ្នក​ចេញពី​ចិត្ត ​មិនមែន​គ្រាន់​តែ​​ចង់​បោកបញ្ឆោត​ព្រោះ​ឃើញ​អ្នក​ជា​ជន​ជាតិបរទេសមានលុយ​កាក់​ច្រើននោះទេ។
៤-ងាយ​ស្រួល​ចុះ​សម្រុង​
​ស្ត្រី​ខ្មែរ​ជា​មនុស្ស​ស្រី ដែល​ងាយ​ចុះសម្រុង ​នៅ​ពេល​ដែល​រៀប​ការមាន​ប្តី​ហើយ​ចិត្ត​និង​គំនិតក៏​តាម​ប្តី​ដូច​គ្នា ​​ទោះបី​ជា​ជាតិ​សាសន៍​ខុស​គ្នា​ក្តី របៀប​របបរស់​នៅ​ម្ហូបអាហារ ទម្លាប់​ផ្សេងៗ នាង​ក៏​នឹង​រៀន​កែ​ប្រែទៅ​តាម​អ្នក​​ដូច​គ្នា​ដែរ៕ស សម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print