ចិនសម្ពោធអគារការិយាល័យសន្តិសុខនៅហុងកុង

ចែករំលែក៖

​ការិយាល័យសន្តិសុខ​ថ្មីរបស់ទីក្រុងប៉េកាំង​បានធ្វើពិធីសម្ពោធនៅទីក្រុងហុងកុង នៅថ្ងៃទី​៨ ខែកក្កដានេះ។ ការិយាល័យខាងលើស្ថិតនៅសណ្ឋាគារ​ក្នុងតំបន់ពាណិជ្ជកម្ម ទំនើបនៃឈូងសមុទ្រCauseway។
ការិយាល័យ​សន្តិសុខថ្មី​នឹងតាមដាន​រាល់សកម្មភាព​នៃការអនុវត្តច្បាប់សន្តិសុខជាតិ​ដោយហាមប្រាម​ការផ្តាច់ខ្លួន​ ធ្វើរដ្ឋប្រហារ ភេរវកម្ម​ និងរួមគំនិតពីមជ្ឈដ្ឋានខាងក្រៅ។
ប្រធានការិយាល័យសន្តិសុខ លោកZhang Yanxiong និងមេដឹកនាំកោះហុងកុង លោកស្រីCarrie Lamបានចូលរួមនៅក្នុងពិធីសម្ពោធ​ដាក់ឲ្យប្រើប្រាស់នៅក្នុងសណ្ឋាគារMetropark cu។
លោកLuo Huining អគ្គនាយកការិយាល័យទំនាក់ទំនង​ជាមួយរដ្ឋាភិបាលហុងកុង បានបញ្ជាក់ថា​«ការិយាល័យ​ថ្មីគឺជាឧបការីសម្រាប់សុវត្ថិភាព​ កោះហុងកុង ជាអ្នកយាមទ្វារសន្តិសុខជាតិ»។
ច្បាប់ថ្មី​គឺអនុញ្ញាតឲ្យកម្លាំងសន្តិសុខ​ចិន​ដាក់ពង្រាយនៅលើកោះហុងកុង​ ក្នុងពេលចាំបាច់ដូចជា ស្រាវជ្រាវចាប់ជនល្មើស​ពាក់ព័ន្ធសន្តិសុខ​ ហើយអនុញ្ញាតឲ្យបញ្ជូនទៅកាន់ចិនដីគោកដើម្បីកាត់ទោស៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print