ប្រធានាធិបតីប្រេស៊ីល រងការប្តឹង​ ដោយសារតែខ្លួនឆ្លងកូ​វីដ១៩ ហើយ នៅតែដោះម៉ាស ពេលសន្និសីទកាសែត

ចែករំលែក៖

ប្រទេសប្រេសុីល៖ សមាគមសារព័ត៌មានប្រេស៊ីល (ABI) បានប្រកាសឲ្យដឹងថា ៖បានដាក់ពាក្យបណ្តឹង ប្តឹងប្រធានាធិបតីJair Bolsonaro ឡើងទៅកាន់តុលាការជាន់ខ្ពស់​​ប្រេស៊ីល​ ពីបទចេតនា ចំលងកូវីដ១៩ ទៅឲ្យបុគ្គលិកផ្សេងទៀត ដោយសារតែការមិនពាក់ម៉ាស ទោះបីដឹងថា ខ្លួនផ្ទុកកូវីដ-១៩ នោះក៏ដោយ។
សមាគមសារព័ត៌មានបានចោទប្រកាន់ប្រធានាធិបតី​Jair Bolsonaro ថាមិនគោរព​ច្បាប់ សុវត្ថិភាព​ និងការពារសុខភាពដល់ក្រុមអ្នកសារព័ត៌មាន ដោយដោះម៉ាសចេញក្នុងពេលធ្វើសន្និសិទកាសែត​ នៅទីក្រុង Brasília កាលពីថ្ងៃទី​៧ខែកក្កដាកន្លងមក ជាពេលវេលាដែលលោកប្រកាសថា ខ្លួនវិជ្ជមានចំពោះកូវីដ​១៩​។
សមាគមន៍សារព័ត៌មានប្រេស៊ីល (ABI) បានចោទប្រកាន់ប្រធានាធិបតី​បង្កគ្រោះថ្នាក់ដល់អាយុជីវិត​អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែត។ ក្រោយសន្និសីទកាសែត​តំណាងរាស្ត្រMarcelo Freixo បានបង្ហោះសារនៅលើបណ្តាញសង្គមថា​៖ លោកបានដាក់ពាក្យ បណ្តឹង​ប្តឹងប្រធានាធិបតី​ ដែលបានបំពានច្បាប់ មាត្រា១៣១ និង​១៣២ នៃច្បាប់ព្រហ្មទណ្ឌ​ ដែលដោះម៉ាសចេញនៅក្នុងពេលធ្វើសន្និសីទកាសែត។
នៅពេលនេះបណ្តារដ្ឋមន្ត្រីទាំងអស់ និងអ្នកធ្វើការជិតស្និទជាមួយប្រធានាធិបតី ត្រូវបានធ្វើតេស្ត ស្វែងរកកូវីដ១៩​ក្រោយប្រធានាធិបតី បានឆ្លង។ ​បច្ចុប្បន្នប្រេស៊ីល មានករណីឆ្លងកូវីដ១៩​កើនឡើងជាង​១,៧លាននាក់​និងស្លាប់ ៦៨ពាន់នាក់ ឈរលំដាប់ទីពីរ​បន្ទាប់ពីអាមេរិក៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print