ភ្នំពេញ៖ ក្រុមប្រឹក្សាអ្នកច្បាប់នៃរដ្ឋសភា ដឹកនាំដោយ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានប្រជុំពិនិត្យ ឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។
ការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់នាពេលនេះ គឺជាការប្រមូលធាតុចូលឲ្យគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់នេះ មានខ្លឹមសារកាន់តែល្អក្នុងការបម្រើផលប្រយោជន៍សង្គមជាតិនៅពេលដាក់ឲ្យអនុវត្តនោះ។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មាន១០ជំពូក និង ៣៦មាត្រា ដែលក្រុមអ្នកតាក់តែងសេចក្តីព្រាងច្បាប់នេះ ដែលមានភាគីជាតិនិងអន្តរជាតិបានធ្វើបទបង្ហាញដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភានាពេលកន្លងមក។
លោកអគ្គលេខាធិការ បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ជាសេចក្តីព្រាងច្បាប់សំខាន់មួយនៅក្នុងសង្គមប្រជាធិបតេយ្យ ក្នុងការលើកកម្ពស់សិទ្ធិបញ្ចេញមតិ និងទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ៕
ដោយ៖ សហការី