ក្រុមអ៊ិដស្លាមបង្កើតរដ្ឋ IS បានឡើង គម្រោងវាយប្រហារនៅក្នុងទីតាំងជា ច្រើននៅក្នុងតំបន់អឺរ៉ុបក្រោយពេលដែល ក្រុមនេះរងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់កម្លាំងទាហានអាកាសលោក ខាងលិច ។
ស្នងការប៉ូលិសតំបន់អឺរ៉ុបហៅកាត់ថា Europolelak Rob Wainwright បានបញ្ជាក់ថា ក្រុមអ៊ិ៉ស្លាមបង្កើតរដ្ឋ បានពង្រីកសមត្ថភាពនៃការវាយប្រយុទ្ធថ្មីមួយក្នុងគោលដៅវាយប្រហារទ្រង់ទ្រាយ ធំដោយផ្ដោតជាពិសេសនៅលើទឹកដី អឺរ៉ុប ។ លោក Rob Wainwright បាន ថ្លែងប្រាប់ជាមុនដែរថា “អង្គការរដ្ឋ អ៊ិលស្លាមកំពុងរៀបចំប្រតិបត្ដិការណ៍ភេរវ និយមផ្សេងៗទៀត”។
ក្រុមអ្នកជំនាញអឺរ៉ុបបានយល់ស្រប ដែរថា អង្គការរដ្ឋអ្ស៊ិ្លាមពិតជាមាន ឆន្ទៈនិងសមត្ថភាពដើម្បីដឹកនាំការវាយប្រហារថ្មីៗទៀតនៅលើទឹកដីអឺរ៉ុបដោយផ្ដោតជាពិសេទៅលើផ្ទាំងស៊ីបសង្គមស៊ីវីលសង្គមដែលគ្មានអាវុធតតាំង។ របាយ ការណ៍ខាងលើបានរៀបរាប់ទៀតថា “នេះជាយុទ្ធសាស្ដ្រថ្មីរបស់អង្គការរដ្ឋ អ៊ិយស្លាមដែលចង់ធ្វើសកម្មភាពវាយ ប្រយុទ្ធសរុប”។
សូមបញ្ជាក់ថា របាយការណ៍ខាងលើ គឺជាផ្លែផ្កាមួយក្រោយពីមានសិក្ខាសាលា មួយរបស់សហភាពអឺរ៉ុបដែលបានរៀបចំឡើង៣សបា្ដហ៍បន្ទាប់ពីភេរវកម្មនៅ ក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ។ អឺរ៉ុប ប្រយុទ្ធប្រឆាំងតបទល់នឹងភេរវនិយម មានទីស្នាក់ការនៅក្រុងឡាអេដែលបច្ចុប្បន្នមានក្រុមអ្នកជំនាញប្រមាណជា៤០នាក់ ។ នាយកប៉ូលិសអឺរ៉ុបបានគូស បញ្ជាក់ប្រាប់ដែរថាមធ្យោបាយនានា របស់ក្រុមអ្នកជំនាញទាំងនេះក៏ត្រូវតែ ពង្រឹងថែមទៀតនារយៈពេលប៉ុន្មានខែខាង មុខនេះ ខណៈដែលដែលបណ្ដាប្រទេស សមាជិកសហភាពអឺរ៉ុបបានសន្យាថា នឹងធ្វើការចែករំលែកព័ត៌មានសម្ងាត់ នានាឱ្យកាន់តែល្អប្រសើរថែមទៀតរវាងគ្នាបន្ទាប់ពីមានអំពើភេរវកម្មនៅក្រុងប៉ារីស ៕
ប្រែសម្រួល៖ ម៉ែវ សាធី