កម្លាំ​ង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វា​ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ជ្រោយ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វា​ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ជ្រោយ​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន​ កាលពី​វេលា​ម៉ោង​9​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ភូមិ​គៀន​ឃ្លាំង​ សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ រួម​មាន​៖​ ទី​១/​ ឈ្មោះ​ ទូច​ ម៉េ​ង​ហ័​រ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​រកា​កោង​ ឃុំ​រកា​កោង​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ទី​២/​ ឈ្មោះ​ ឃៀង​ គឹ​ម​ហ័​រ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ ខណ្ឌទួលគោក​ និង​ទី​៣/​ ឈ្មោះ​ វុ​ធ​ មក​រា​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ សិស្ស​ថ្នាក់​ទី​១០​ រៀន​នៅ​វិទ្យាល័យ​វត្ត​កោះ​ ។​

​សមត្ថកិច្ច​បាន​បន្ត​ថា​ នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ​នេះ​ កម្លាំង​សមត្ថកិច្ច​រក​ឃើញ​គ្រឿងញៀន​ (​ ក្រាម​ពណ៌​ស​ថ្លា​ )​ ចំនួន​៤៣​កញ្ចប់​និង​ ម៉ូតូ​សង​ប៉ិច​១​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FO-3822​រួម​និង​សម្ភា​រះ​មួយ​ចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំ​ពេ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​

image1 (2)

...

ដោយ៖ ជ្រោយ​ពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print