បាល់ឡុងរបស់ក្រុមហ៊ុន Google បានហោះទៅកាន់តំបន់ដាច់ស្រយាលក្នុងទ្វីបអាហ្វ្រិក ដើម្បីចែកចាយអុីនធើណេតពិតជាអស្ចារ្យមែន!

ចែករំលែក៖

កេនយ៉ា៖ វាពិតជារឿងមួយគួរឲ្យអស្ចារ្យខ្លាំងណាស់ដែលយើងមិននឹកស្មានដល់ដែលបណ្ដាញចែកចាយប្រព័ន្ធអុីនធើណេតតាមរយៈបាល់ឡុងដោយគម្រោងកម្មវិធី Loon របស់ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google គឺបានផ្ដល់អុីនធើណេតទៅកាន់តំបន់ដាច់ស្រយាល ក្នុងប្រទេសកេនយ៉ា។ វាបានផ្ដល់សេវា 4G ទៅកាន់មនុស្សជាច្រើន ដើម្បីអាចតេជាសំឡេងនិងជាវីដេអូ ឆែកមើលអុីនធើណេត អុីម៉ែល ការផ្ញើសារ និងការមើលវីដេអូ។

គម្រោងនេះត្រូវបានប្រកាសតាំងពី២ឆ្នាំមុនមកម៉្លេះ ប៉ុន្តែរដ្ឋាភិបាលកេនយ៉ាទើបតែចុះហត្ថលេខាយល់ព្រម។ ឥឡូវនេះ វាអាចជួយមនុស្សតាមដានសភាពការណ៍បានកាន់តែរហ័សនៅក្នុងទំនាក់ទំនង ក្នុងអំឡុងពេលជំងឺរាតត្បាតសកលវីរុស-១៩។ សេវាកម្មអុីនធើណេត 4G របស់បាល់ឡុងបានសាកល្បងជាមួយអ្នកប្រើប្រាស់៣៥,០០០នាក់ ហើយនឹងត្រៀមគ្របណ្ដប់នៅលើតំបន់ ដែលមានទំហំ៥ម៉ឺនគីឡូម៉ែត្រក្រឡា។

ទីបំផុត បាល់ឡុងនេះបានដើរដោយបន្ទះថាមពលពន្លឺព្រះអាទិត្យចំនួន៣៥ នឹងហោះសំកាំងនៅខាងលើតំបន់អាហ្វ្រិកភាគខាងកើត។ ពួកវាត្រូវបានគេបង្ហោះក្នុងសហរដ្ឋអាមេរិក និងបានធ្វើដំណើរទៅប្រទេសកេនយ៉ា ដោយប្រើចរន្តខ្យល់។

ការធ្វើតេស្ដនៅទីវាលមួយបានបង្ហាញពីល្បឿន​នៃការទាញយក 18.9Mbps និងល្បឿននៃការបង្ហោះឡើង 4.7Mbps។ តែទោះជាយ៉ាងណាក៏ដោយក៏នៅតែរងនូវការរិះគន់ខ្លះដែលបានលើកឡើងថា វាអាចប្រសើរជាងនេះ បើវាចែកចាយទៅកាន់ប្រទេសក្នុងទ្វីបអាហ្វ្រិកផ្សេងទៀត ពីព្រោះប្រទេសកេនយ៉ាមានអ្នកប្រើប្រាស់អុីនធើណេតជាច្រើនស្រាប់ហើយ៕ដោយ៖ស សម

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print