នៅថ្ងៃទី១០ ខែកក្កដា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុម័ត
ថវិកា៦២០លានដុល្លារសម្រាប់អភិវឌ្ឍកាំជ្រួចមីស៊ីលPatriotឲ្យកោះតៃវ៉ាន់ ដើម្បីទប់ទល់ជាមួយចិន។ សកម្មភាពខាងលើរបស់អាមេរិក នឹងធ្វើឲ្យទំនាក់ទំនងអាមេរិកនិងចិនកាន់តែតានតឹងថែមទៀត។
រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីចិនមិនអាចកាត់ផ្តាច់បានឡើយ។ ជាមួយគ្នានោះចិនបានប្រកាសព្រមានជាច្រើនលើកហើយ ថានឹងប្រើប្រាស់កម្លាំងដើម្បីបង្រួបបង្រួម ប្រសិនបើកោះនេះហ៊ានប្រកាសឯករាជ្យពីចិនដីគោកនោះ។
ចំណែកអាមេរិកវិញបានប្រើប្រាស់កោះតៃវ៉ាន់ដើម្បីកាត់បន្ថយឥទ្ធិពលរបស់ចិន ដោយតែងតែជួយដល់ តៃវ៉ាន់ក្នុងការអភិវឌ្ឍវិស័យការពារជាតិ និងអាវុធទំនើបៗជាច្រើន។ នៅពេលនេះអាមេរិកបានឆ្លើយតបតាមសំណើរបស់កោះតៃវ៉ាន់ក្នុងការអភីវឌ្ឍមីស៊ីលPatriot ដែលអាចឱ្យប្រើប្រាស់បាន៣០ឆ្នាំខាងមុខទៀត ។ ក្រុមហ៊ុនLockheed Martin និឹងដើរតួនាទីក្នុងការ អភិវឌ្ឍមីស៊ីលខាងលើ។
ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា នេះជាលើកទី៧ហើយដែលរដ្ឋាភិបាលអាមេរិក បានលក់អាវុធឲ្យកោះតៃវ៉ាន់ ដើម្បិការពារសន្តិសុខ ស្ថិរភាពនៅតំបន់សមុទ្រនេះ ៕
ធី រីណា