ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២០នៅចំណុចវត្តនួនមុនីរាមហៅវត្តថាន់មានបើកវេទិកាផ្សព្វផ្សាយសាធារណ:ដោយក្នុងនោះប្រជាពលរដ្ឋបានស្នើសុំ៤ចំណុចចំពោះអាជ្ញាធរខណ្ឌដើម្បីឱ្យលោកជួយដោះស្រាយ។
ប្រជាពលរដ្ឋបានស្នើដល់លោកថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនមេត្តាបន្តជួយដោះស្រាយអំពីករណីប្រើប្រាស់គ្រឿងញៀននិងប្រព័ន្ធលូស្ទះនិងកសរដោះដូរលូរួមនិឹងការបង្រ្កាបបទល្មើសល្បែងសុីសង(អុីនធើណេត)និងក្មេងទំនើង ។
លោក ថេង សុថុល អភិបាលខណ្ឌបានបើកវេទិកាសាធារណ:ពិគ្រោះយោបល់នេះគឺមានការចូលរួមពីលោក ម៉ក់ ថាយ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប្រាក់ ចាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ទន្លេបាសាក់និងមានការចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ព្រះចៅអធិការវត្តនួនមុនីរាម ហៅវត្តថាន់, វត្តស្វាយពពែ, វត្តប្រយូវង្ស, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ អធិការរងនគរបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១ លោក-លោកស្រីក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្ដិ៍នគរបាលសង្កាត់ ស្មៀន មេភូមិ ប្រជាពលរដ្ឋសង្កាត់ទន្លេបាសាក់ និងមន្ត្រីពាក់ព័ន្ធនានា។ក្នុងវេទិកានោះដែរក៏បានបង្ហាញពីស្នាដៃរបស់អាជ្ញាធរដែលបានធ្វើកន្លងមកនិងកិច្ចស្នើសុំបន្តពីប្រជាពលរដ្ឋក្នុងសង្កាត់ទន្លេបាសាក់ដែលមាន៤ចំណុចធំនៅសេសសល់ដូចជាស្នើឱ្យអាជ្ញាធរនិងសមត្ថកិច្ចជួយបង្រ្កាបល្បែងសុីសងតាមប្រព័ន្ធអុីនធើណេតនិងជនសង្ស័យលួចជក់និងការជួញដូរនូវសារធាតុញៀន ព្រមទៃងសុំស្ដារ ដោះដូរប្រព័ន្ធលូទឹកនិងបញ្ហាក្មេងទំនើង ។
លោក សាល សណ្ដុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់បានឡើងបកស្រាយក្រោយពីប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំការបង្រ្កាបដូចខាងលើ។លោកបានបញ្ជាក់ថា មួយរយៈនេះការបង្រ្កាបចោរលួចចោរឆក់ប្លន់ ការប្រើប្រាស់និងការជួញដូរនូវសារធាតុញៀនខុសច្បាប់រួមទាំងទីតាំងល្បែងសុីសងខុសច្បាប់ក៏មានការសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌផែនជំនាញបង្រ្កាបរួមនិឹងសហការជាមួយលោក ខាត់ ណារិទ្ធចៅសង្កាត់បានល្អដោយបានឃាត់ជនសង្ស័យយកទៅសួរនាំនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។ចំណែកក្មេងទំនើងវិញតែងតែប្រមូលផ្តុំគ្នានៅស្ពានកោះពេជ្រឬទីតាំងបរិវេណកោះពេជ្រ តែក្មេងទាំងនោះមិនមែនរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមនទេគឺមកពីក្រៅមូលដ្ឋាន។ពេលខ្លះជនសង្ស័យវ៉ៃគ្នាពីខណ្ឌផ្សេងទេតែពេលអាជ្ញាធរល្បាតប្រទះឃើញក៏ឃាត់យកទៅអប់រំ ហើយបើមិនមានរបួសស្នាមក៏ឱ្យគ្រួសារមកធានានិងអប់រំត្រលប់ទៅផ្ទះវិញ។ពេលខ្លះបង្កឱ្យជនរងគ្រោះរបួសធ្ងន់ធ្ងរក៏ធ្វើការស្រាវជ្រាវបង្រ្កាបនិងបន្តនីតិវិធីចាត់បញ្ជូនទៅអធិការដ្ឋានខណ្ឌ ។ជាក់ស្ដែងក្នុងខែ មិថុនាយើងបានបង្រ្កាបជនសង្ស័យករណីឆក់ដោយកម្លាំងរបស់លោកដេញតាមឃាត់បានម្នាក់និងម៉ូតូ១គ្រឿងហើយម្នាក់ទៀតរត់ចូលតាមរបងវត្តប្រយូវង្សតែជនសង្ស័យដកដាវដេញកាប់នគរបាលវិញ។ដោយខ្លាចប្រជាពលរដ្ឋផ្សេងទៀតរបួសសមត្ថកិច្ចក៏ដកឃ្លាតដើម្បីសុវត្ថិភាពនិងបន្តស្រាវជ្រាវសុំដីកាតុលាការដើម្បីចាប់ខ្លួនហើយស្នើសុំឱ្យប្រជាពលរដ្ឋមេត្តាចូលរួមសហការគ្រាំទ្រប្រសិនមានការជ្រុលជ្រួសណាមួយសូមកុំប្រកាន់ដោយការបង្រ្កាបតែងតែមានប្រើកម្លាំងហើយពីព្រោះជនល្មើសវាមិនឱ្យយើងឈរចាប់ងាយស្រួលនោះទេ ៕
ជីណា