ខ្លឹម ស្រីគាត្រៀមបង្ហាញភាពភ្ញាក់ផ្អើលក្រោយសម្រកទម្ងន់ជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ កញ្ញាឯកMiss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគាបានបង្ហាញរូបរាងស្រឡូនសាជាថ្មីក្រោយពីនាងបានសំងំសម្រកទម្ងន់អស់មួយរយៈ។ នាងថាត្រៀមស្នាដៃសិល្បៈថ្មីៗជាច្រើនដែលនឹងធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលក្នុងពេលដ៏ខ្លីខាងមុខ។
​បាត់មុខមួយរយៈ កញ្ញា ខ្លឹម ស្រីគា បានសំងំហាត់ប្រាណថែរក្សារាងរហូតវិលរកសភាពដើមដូចគ្រាដែលនាងចេញទៅប្រកួតកញ្ញាឯកកាលពី៣ឆ្នាំមុន។ ថ្លែងប្រាប់នគរវត្តតាមសារអេឡិចត្រូនិច តារាស្រីខ្ពស់ស្រឡះរូបនេះលើកឡើងថា នាងពិតជាកំពុងថែទាំខ្លួនដោយការសម្រកទម្ងន់ដោយការហាត់ប្រាណ និងការទទួលទានអាហារសម្រាប់ឲ្យរាងកាយស្រស់ស្អាតមែន។ នាងបញ្ជាក់ថា ដើមឡើយនាងមានទម្ងន់៧៤គីឡូក្រាម ហើយពេលនេះនៅសល់តែ៦៥ គីឡូទេ ។ នាងថាមាការងារជាច្រើនទើបបានបញ្ចប់កាលពីពេលថ្មីៗ ប៉ុន្តែនាងនៅមានការងារសិល្បៈមួយចំនួនទៀតនឹងបង្ហាញជូនក្នុងពេលដ៏ខ្លីខាងមុខនេះទាំងការងារជាតារាតំណាងផលិតផលក្រុមហ៊ុនមួយ និងការគ្រងតំណែងជាតួឯកស្រីក្នុងភាពយន្តភាគរបស់ទូរទស្សន៍មួយផងដែរ។ នាងមានបំណង សម្រកឲ្យបាន៥គីឡូបន្តទៀតដើម្បីប្រាកដថាទាំងកម្ពស់ និងរូបរាងកាន់តែល្អ។ នាងរំពឹងថាចុងឆ្នាំ២០២០នេះនាងនឹងទទួលបានឱកាសការងារថ្មីកាន់តែច្រើន។
គួរបញ្ជាក់ដែរថាតារាសម្តែងស្រីវ័យ២១ ឆ្នាំ កញ្ញា ខ្លឹម ស្រីគា ធ្លាប់សាងភាពភ្ញាក់ផ្អើលខ្លាំងក្រោយពីនាងបានចេញទៅប្រកួតកម្មវិធីកញ្ញាឯកលំដាប់ពិភពលោក Miss Grand International 2017នៅប្រទេសវៀតណាម។ ទោះមិនបានចូលដល់វគ្គចុងក្រោយនៃកម្មវិធីនេះប៉ុន្តែតារាស្រីដែលមានប្រវត្តិតស៊ូរូបនេះបានធ្វើឲ្យគេចាប់អារម្មណ៍ជាមួយនឹងការបង្ហាញសមត្ថភាពដ៏ស្វិតស្វាញក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print