ចៅក្រម គង់ ខេមរា បើកឡានដេញបំបុកចោរស្រីឆក់កាបូបបណ្តាលឱ្យស្លាប់ ត្រូវតំណាងអយ្យការចោទប្រកាន់ ​ពីបទ​ មនុស្សឃាតដោយអចេតនា

ចែករំលែក៖

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០
ព្រះរាជអាជ្ញា​រង​ នៃអយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចោទប្រកាន់ចៅក្រម គង់ ខេមរា ជាផ្លូវការ បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​បើករ​រថយន្ត​ដេញ​បំ​បុក​ចោរ​ស្រី​ម្នាក់​ដែល​ឆក់​កាបូប បណ្តាល​អោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សូមបញ្ជាក់ថា៖ បន្ទាប់​ពី​បើក​ការ​សាកសួរ​ពេញ​មួយ​ថ្ងៃ តំណាង​អយ្យការ​បាន​ចោទប្រកាន់​លោកចៅក្រម​ពី​បទ​ មនុស្សឃាតដោយអចេតនា រួច​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើ​បសួរ ដើម្បី​បន្ត​នីតិវិធី ថាតើត្រូវសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនទៅលើជនត្រូវចោទ ជាចៅក្រម គង់ ខេមរា។

គួររំលឹកថាហេតុការណ៍ ដែលចៅក្រម គង់ ខេមរា បើកឡានដេញបំបុកជនសង្ស័យឱ្យស្លាប់ គឺបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ​០២​និង​៤០​នាទី​រសៀល​ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ខាងត្បូង​ហាង​លក់​បាយ​សុខ​ហុ​ក តាម​ផ្លូវ​ភ្នំពេញ​-​ហាណូយ ក្នុងភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ លោកចៅក្រម សាដំបូងខេត្តកោះកុងមានឈ្មោះ គង់ ខេមរា អាយុ​ប្រហែល​៤០​ឆ្នាំ បានបើករថយន្ត​ដេញ​បុក​ ចោរស្រីម្នាក់ឈ្មោះ សាយ គឹ​ម​នី អាយុ​៣០​ឆ្នាំ បណ្តាលឱ្យស្លាប់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបចៅក្រមដែល​មាន​ប្រាក់​ជាង​៦​ពាន់​ដុល្លារ​អា​មេ​រិ​ក។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ៖ ដំបូង​គេ​ឃើញស្ត្រី​ជា​ជនសង្ស័យ​ជិះ​ម៉ូតូ​ហុងដា ស៊េរី​ឆ្នាំ​២០១៩ ពាក់ផ្លា​ក​លេខ ភ្នំពេញ ១HO-២៥៤៦ ពី​ទិស​ខាងជើង​ទៅ​ខាងត្បូង ក្នុង​ល្បឿន​លឿន ហើយ​មានរ​ថយ​ន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បើក​ដេញ​តាម​ពីក្រោយ ។ លុះ​នៅ​ពេល​ទៅ​ដល់​ចំណុច​ខាងលើ ក៏​ត្រូវ​រថយន្ត​នោះ​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​ស្លាប់​នៅ​នឹង​កន្លែងតែម្តង។ ភ្លាមៗនោះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនធ្វើកំណត់ហេតុស្តាប់ចម្លើយ បញ្ជូនខ្លួនទៅសាលាដំបូងតាមនីតិវិធី ។
សូមជម្រាបថា ៖ កាលពីថ្ងៃទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៨​ ស្រ្តីជនជាតិចិន​ ឈ្មោះ​ ថាង​ យាន​ បានបេីកឡាន​ដេញបុកចោរឆក់​ស្លាប់​ ត្រូវ​បាន​ចៅក្រម​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ ពី​បទ​ មនុស្ស​ឃាតដោយ​អចេតនា​ ។ ដោយឡែកនៅថ្ងៃទី​៨​ ខែ​កក្កដា​ ឆ្នាំ​២០២០​ លោកចៅក្រម​ខេត្ត​កោះកុង​បាន​បេីកឡាន​ដេញបុកចោរឆក់ស្លាប់ដូចគ្នា​ តំណាងអយ្យការចោទប្រកាន់ពីបទ មនុស្ស​ឃាតដោយ​អចេតនា​ ។ ប៉ុន្តែមិនដឹងថា ចៅក្រមស៊ើបសួរ ត្រូវសម្រេចបែបណា…! ចំពោះលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានី មិនទាន់ឆ្លើយតបនៅឡើយទេ រាល់ការសួរពីអ្នកសារព័ត៌មាន លើប្រព័ន្ធ Telegram នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print