បរទេស៖ នៅណាក៏ស្គាល់តារាល្បីតារាសម្តែងដ៏ល្បី Angelina Jolie និង Brad Pitt ត្រូវបានគេដឹងថា ជាប្តីប្រពន្ធ ដែលមានចិត្តធម៌មួយគូ ដែលបានទទួលយកក្មេងកំព្រា និងក្មេងដែលគ្មានទីជម្រក មកចិញ្ចឹម ធ្វើជាកូនធម៌ដែល ផ្តល់ម្ហូបអាហារ ភាពកក់ក្តៅ ក្នុងនាមជាឳពុកម្តាយ រួមទាំងការសិក្សាផងដែរ។
ពេលបច្ចុប្បន្ន តារាស្រីរូបនេះ ដើរតួជាម្តាយ ដែលមានកូនចំនួន៦នាក់ គឺស្រី៣នាក់ និងប្រុស៣នាក់។ ក្នុងនោះដែរមាន៣នាក់ ជាកូនចិញ្ចឹមដែលJolie បានយកមកចិញ្ចឹមពី បណ្តាប្រទេសផ្សេងៗ និង៣នាក់ជាកូនបង្កើត របស់តារាស្រីរូបនេះ។
រហូតមកទល់នឹងឆ្នាំ២០១៩ អ្នករាល់គ្នាប្រាកដជា ចង់ចង់ដឹងហើយ ថាតើកូនៗចិញ្ចឹមនិង កូនៗបង្កើត របស់តារាស្រីAngelina Jolie ពេលនេះ មានការលូតលាស់ និងកែប្រែយ៉ាងណាខ្លះ ទៅហើយ?
បើចង់ដឹងច្បាស់ សូមទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
១. Maddox Chivan
Maddox ជាកូនដំបូងដែលJolie បានយកទៅចិញ្ចឹម។អ្នកម្តាយរូបនេះ បានជួប Maddox ដំបូងនៅក្នុងមណ្ឌលកុមារកំព្រា នៅក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា កាលពីឆ្នាំ២០០២ ដែលកាលនោះMaddox ទើបតែមានអាយុ៧ខែ តែប៉ុណ្ណោះ។
២. Pax Thien
អ្នកម្តាយរូបនេះ បានទទួលPax មកចិញ្ចឹម កាលពីអាយុ៣ឆ្នាំ ពីមណ្ឌលកុមារកំព្រា នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីឆ្នាំ២០០៧។
៣. Zahara Marley
Zahara ត្រូវបានអ្នកម្តាយរូបនេះទទួលយកមកចិញ្ចឹម កាលពីនាងអាយុ៦ខែ ពីមណ្ឌលកុមារកំព្រា ទីក្រុងAddis Ababa កាលពីឆ្នាំ២០០៥។
៤. Shiloh Nouvel
Angelina Jolie និងShiloh Nouvel
Shiloh ជាកូនបង្កើតដំបូង របស់តារាស្រីរូបនេះ ក្នុងពេលពរពោះនោះJolie និងPitt បានធ្វើដំណើរ ទៅប្រទេសNamibia ដែលជាកន្លែងដែលJolie បានផ្តល់កំណើតឲ្យកូនស្រីដំបូងរបស់ខ្លួន។ បច្ចុប្បន្ន Shiloh មានអាយុ១៤ឆ្នាំ ហើយនាងក៏ជា អ្នកគាំទ្រអ្នកស្រលាញ់ភេទ ដូចគ្នាផងដែរ។
៥. Knox Léon និង Vivienne Marcheline
Angelina Jolie និងកូនភ្លោះប្រុសស្រី
ក្នុងឆ្នាំ២០០៨ តារាស្រីរូបនេះ បានផ្តល់កំណើតឲ្យ កូនភ្លោះប្រុសស្រីរបស់ខ្លួនដែលកូនស្រី មានឈ្មោះថាVivienne និងកូនប្រុសមានឈ្មោះថាKnox នៅក្នុងមន្ទីពេទ្យមួយនៃប្រទេសបារាំង។ ហើយក្នុងពេលបច្ចុប្បន្ន ពួកគេមានអាយុ១១ឆ្នាំផងដែរ។ស សម