កីឡាករ ម៉ន ភារម្យ រងរបួសជង្គង់ធ្ងន់ធ្ងរ គួរឱ្យខ្លោចចិត្ត!

ចែករំលែក៖

ភ្នំពេញ៖ ជាតិជាកីឡាករប្រដាល់តែងតែមានទៅមានមកសម្លេងស្រែក បង្ហាញពីការឈឺចាប់របស់កីឡាករ ម៉ន ភារម្យ ក្រោយរងរបួសគ្រិចក្បាលជង្គង់ខាងស្តាំ ក្នុងជំនួបប៉ះ ពេជ្រ ប៊ុនសិទ្ធិ នៅសង្វៀនគូប៊ូតាកាលពីម្សិលមិញនេះ។
ការប្រកួតរបស់អ្នកទាំង២ពិតជាទាក់ទាញ ដោយការវាយអស់ពីសមត្ថភាពរៀងៗខ្លួន ទាំងការប្តូរកែង កណ្តាប់ដៃ ស្ទើរគ្រប់ក្បាច់។ ក្នុងទឹកទី៥ ម៉ន ភារម្យ បានដួលយកជង្គង់ស្តាំរបស់ខ្លួនច្រត់ ធ្វើឲ្យគ្រិចមិនអាចងើបរួច បើតាមអ្នកទស្សនាមួយចំនួនបានយល់ច្រលំ ថាកីឡាកររូបនេះសន្លប់ដោយសារជង្គង់ហោះរបស់ ពេជ្រ ប៊ុនសិទ្ធិ តែមិនមែនឡើយ។

ថ្ងៃនេះយើងបានឃើញទិដ្ឋភាពគួរឲ្យអាណិត របស់ ភារម្យ នៅពេលទៅឲ្យលោកគ្រូពេទ្យខ្មែរ បានធ្វើចលនាសម្រួលជង្គង់ឲ្យដូចដើមវិញ។ យ៉ាងណាក៏ដោយក្រោយជាពីរបួស ភារម្យ ត្រូវសម្រាកព្យាបាលយ៉ាងតិចមួយខែ នេះបើយោងតាមសម្តីរបស់ ម៉ន សាម៉េត៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print