សមត្ថកិច្ចចម្រុះរងចាំដីការតុលាការចូលឆែកឆេរឃ្លាំងទំនិញដែលសង្ស័យថាគេចពន្ធ

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចចម្រុះខេត្តសៀមរាបកំពុងរងចាំដីការតុលាការចូលឆែកឆេរទំនិញដែលសង្ស័យគេចពន្ធ ដែលមានឃ្លាំងលក់ចំពីមុខផ្សាលើធំថ្មីមានទីតាំងស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប រហូតមកដល់ម៉ោង១រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ មិនទាន់បានចូលទៅក្នុងឃ្លាំងទំនិញនៅឡើយទេដោយសារម្ចាស់ផ្ទះមិនបានសហការណ៍ជាមួយសមត្ថកិច្ច។

បើតាមការអះអាង របស់លោកវីរៈសេនីយ៍ឯក សឿន សេត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានអោយដឹងថា​ សមត្ថកិច្ចចម្រុះរួមមាន នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មន្ត្រីសាខាគយនិងរដ្ឋាករខេត្ត ហើយរហូតមកដល់ម៉ោង១រសៀលនេះសមត្ថកិច្ចយើងនៅមិនទាន់បានចូលទៅឆែកឆេរទេដោយមិនទាន់មានដីការតុលាការ គឺចាប់តាំងពីម៉ោង១០និង៣០នាទីព្រឹក រហូតមកដល់ជិតម៉ោង៣រសៀលក្នុងនោះមហាជនក៏កំពុងតែរងចាំមើលសមត្ថកិច្ច ចម្រុះខាងលើអាចបង្ក្រាបបានជោគជ័យឬយ៉ាងណា។

លោកសុខ សុដារ៉ា ប្រធានសាខាគយ និងរដ្ឋាករខេត្តសៀមរាបបានថ្លែងថា ការដែលសមត្ថកិច្ចគយរបស់លោកដកថយ មិនធ្វើការបង្ក្រាបមកពីររកធាតុផ្សំបទល្មើសមិនឃើញ ជំហ៊ានដំបូង ខាងសមត្ថកិច្ចនគរបាលអះអាងថា មានរថយន្តដឹកទំនិញមកទម្លាក់តែពេលមន្ត្រីគយចុះទៅដល់ មិនឃើញរថយន្តហើយម្យាងទៀតទំនិញទាំងនោះមិនមានច្រើនទេមានបួនដប់កេះជារបស់លក្ខណះគ្រួសារដូច្នេះបើសិនជាធ្វើទៅប្រជាពលរដ្ឋថាបន្តិចបន្តួយក៍ធ្វើដែរហើយជះឥទ្ធិពលអាក្រក់ដល់មន្រ្ដីយើង​៕

photo_2016-01-27_14-08-10

Image11

Image12

photo_2016-01-27_14-08-06

Image10

...

ដោយ៖ ប៊ុន​រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print