ទីបំផុត ! លោក គង់ ខេមរា ចៅក្រមតុលាការខេត្តកោះកុង ដែល «បើកឡានដេញបំបុក ចោរស្រីឆក់កាបូបរបស់ខ្លួនបណ្តាលអោយស្លាប់» ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារហើយ

ចែករំលែក៖

ភ្នំពេញ៖ តាមប្រភពព័ត៌មានច្បាស់ការណ៍បានបង្ហើបអោយដឹងថា ៖ លោក គង់ ខេមរា ចៅក្រមតុលាការខេត្តកោះកុង ដែល «បើកឡានដេញបំបុក ចោរស្រីឆក់កាបូបរបស់ខ្លួនបណ្តាលអោយស្លាប់» ត្រូវបានលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ PJ កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ពីបទ «មនុស្សឃាតដោយអចេតនា» តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ២៖៤០នាទី រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចខាងត្បូងហាងបាយសុខហុក តាមបណ្តោយ ផ្លូវភ្នំពេញហាណូយ ក្នុងភូមិ រោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ ដែលរថយន្តបុកស្លាប់ ឈ្មោះ សាយ គឹមនី ភេទស្រី អាយុ ៣០ឆ្នាំ កាត់សក់តែងខ្លួនធ្វើប្រុស មានលំនៅ ផ្ទះលេខ ២៧ ផ្លូវលេខ ២៣៦ ភូមិ សែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវរថយន្តលោកចៅក្រម គង់ ខេមរា ដេញបំបុកចំពីក្រោយ ពេញទំហឹង បោកក្បាលស្លាប់នៅ កន្លែងភ្លាមៗ។

ចំណែកលោកចៅក្រុម ដែលបើកឡានដេញបំបុក ជនសង្ស័យស្លាប់នោះឈ្មោះ គង់ ខេមរា ជាចៅក្រម សាលាដំបូងខេត្តកោះកុង ជិះ រថយន្តម៉ាកហាឡេន ឌ័រ ពណ៌ ស ពាកស្លាកលេខ ភ្នំពេញ ២AF.៧០០៦ ។

តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ៖ នៅមុនពេល កើតហេតុគេឃើញ ស្រ្តី រូបនោះ បានជិះ ម៉ូតូ ម៉ាកហុង ដាសេរី ២០១៩ មួយ គ្រឿង ពាកស្លាកលេខ ភ្នំពេញ១HO .២៥៤៦ ក្នុងទិសដៅ ពីជើងទៅត្បូង ដោយល្បឿន ដោយមានរថយន្ត ម៉ាកហាយឡេនឌ័រ មួយគ្រឿង បើកដេញពី ក្រោយ ។នៅពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ ត្រូវបានរថយន្ត បុកពីក្រោយ ពេញទំហឹង បណ្តាលដួលបោកលើថ្នល់ស្លាប់នៅកន្លែង ។នៅក្នុងហេតុការណ៍ ម៉ូតូត្រូវរថយន្ត បុកដាច់ផ្លាកលេខ ប៉ើងខ្ទេតទៅលើចិញ្ចើមផ្លូវ ។ ភ្លាមៗគេឃើញ កាបូបប្រាក់ខ្ទាតជ្រុះ ត្រូវបានម្ចាស់រើសយកវិញ ។

តាមម្ចាស់ រថយន្ត ដែលបានអះអាងថា ខ្លួនជាចៅក្រម ខេត្តកោះកុង បានអោយដឹងថា ៖ ខ្លួនពុំមានចេតនា បុកជនសង្ស័យ អោយស្លាប់នោះទេ ។ដោយនៅមុនពេល កើតហេតុគាត់ បានជិះ រថយន្ត ទៅកាន់សក់នៅតាមផ្លូវលេខ ១០១១ ក្នុងភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ខណះនោះនៅពេលដែលគាត់បានចុះពីលើរ ថយន្ត ដោយកាន់កាបូបនៅដៃ ស្រាប់តែ ជនសង្ស័យ រូបនោះ បានធ្វើសកម្មភាពឆក់យកបានសម្រេច ។ ភ្លាមៗ គាត់បានជិះ រថយន្តដេញតាមគោលបំណង់កៀរ ផ្តួល ដើម្បីយកកាបូបវិញ។

បើតាមចៅក្រមរូបនោះ អោយអ្នកព័ត៌មានដឹងថានៅពេល ធ្វើដំណើរ មកដល់កន្លែង កើតហេតុ មានរថយន្ត មួយគ្រឿង ឆ្លងកាត់ម៉ូតូជនសង្ស័យចាប់ហ្វ្រាំងបន្ថយលឿន ត្រូវរថយន្តរបស់គាត់បុកពីក្រោយ បណ្តាលអោយស្លាប់តែម្តង ។

តាមចៅក្រុម រូបនោះបានអោយដឹងថា នៅក្នុងកាបូបដែត្រូវចោរឆក់មានប្រាក់ប្រមាណជាង៦ពាន់ដុល្លារ ។
តាមវីដេអូCamara សុវត្ថិភាព បង្ហាញពីចៅក្រម មានកំហឹងខឹងចោរស្រីឆក់កាបូប ទើបបញ្ជាឡានបើកយ៉ាងលឿន ដេញតាមបំបុកម៉ូតូជនសង្ស័យ ដោយចេតនា ធ្វើយ៉ាងណាឱ្យគ្រោះថ្នាក់ និងយកលុយមកវិញ។ ប៉ុន្តែដោយច្បាប់គ្មានចែងឱ្យសងសឹក សម្លាប់ជនសង្ស័យ ប្រើហិង្សា គួបផ្សំលោកចៅក្រមជាអ្នកច្បាប់ចេះដឹងផង អាចជាបទល្មើសមានស្ថានទម្ងន់៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print