(UPDATE)៖ ​កម្លាំង​សមត្ថកិច្ច​នគរបាល​២​នាក់​ដេញចាប់​យុវជន​ម្នាក់​វាយ​ឡើង​ទ្រម​ខ្លួន ​រួច​ដក​កាំភ្លើង​បាញ់១​គ្រាប់​ចំ​ស្មា​​បណ្តាល​ឲ្យ​រង​របួសធ្ងន់

ចែករំលែក៖

​ភ្នំពេញ​៖ យុវជន​២​នាក់​បើក​ម៉ូតូ​មួយ​គ្រឿង​អត់​ស្លាក​លេខ​ តាម​ផ្លូវ​ចេញពី​ធ្វើការ​ ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​២​នាក់​ បើក​ម៉ូតូ​ធំ​ម៉ាក​ FTR​ ពណ៌​ខៀវ​ មួយ​គ្រឿង​ ដេញ​តាម​ឃាត់​ឲ្យ​ឈប់​ តែ​យុវជន​ទាំង​២​នាក់​នោះ​ ភ័យ​ពេក​ ក៏​ព្យាយាម​បើក​ម៉ូតូ​រត់គេច​ រហូត​ដល់​កែង​ផ្លូវ​ច្រកចូល​ផ្ទះ​ ក៏​ផ្តួល​ម៉ូតូ​ ហៅ​អោយ​ក្រុម​គ្រួសារ​ជួយ​ តែ​ត្រូវ​កំលាំង​សមត្ថកិច្ច​នគរបាល​ដែល​បើក​ម៉ូតូ​ដេញ​តាម​នោះ​ ចាប់​បាន​ម្នាក់​វាយ​ឡើង​ទ្រម​ខ្លួន​ រួច​ ដក​កាំភ្លើង​បាញ់ប្រហារ​១​គ្រាប់​ចំ​ស្មា​ខាងឆ្វេង​ បណ្តាល​អោយ​របួសធ្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម​ ។​ ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​នគរបាល​ទាំង​២​នាក់​នោះ​ បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

IMG_7855.JPG

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោងជាង​១០​យប់​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៧០​ ស្ថិត​ក្នុងភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ។​

​យុវជន​រង​គ្រោះ​ខាងលើ​ត្រូវ​គេ​ស្គាល់ឈ្មោះ​សុខ​ ឡាយ​ អាយុ​២១​ឆ្នាំ​ មុខ​ជួសជុល​រថយន្ត​ នៅ​ម្តុំ​រង្វង់​ទួល​គោក​ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​២​នាក់​ បើក​ម៉ូតូ​ម៉ាក​ហុងដា​ MSX​ ពណ៌​ស​ អត់​ស្លាក​លេខ​ មួយ​គ្រឿង​ តាម​បណ្តោយ​ផ្លូវ​៧០​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ហើយ​ក៏​ឃើញ​មាន​សមត្ថកិច្ច​នគរ​បាន​២​នាក់​ (​ស្លៀក​ឯកសណ្ឋាន​សមត្ថកិច្ច​នគរបាល​)​ បើក​ម៉ូតូ​ FTR​ ពណ៌​ខៀវ​ មួយ​គ្រឿង​ អត់​ចាំ​ស្លាក​លេខ​ តាម​ពីក្រោយ​ ហើយ​ស្រែក​អោយ​យុវជន​ទាំង​២​នាក់​នោះ​ឈប់​ ដោយ​មាន​កាំភ្លើង​វែង​មួយ​ដើម​ ដេញ​ភ្ច​ង់​យុវជន​ទាំង​២​នាក់​នោះ​អោយ​ឈប់​រហូត​ ទើប​ធ្វើ​អោយ​យុវជន​ទាំង​២​នាក់​ភ័យ​ស្លន់ស្លោរ​ ក៏​ព្យាយាម​ជិះ​ដល់​ផ្លូវកែង​បត់​ចូល​ផ្ទះ​ ក៏​ផ្តួល​ម៉ូតូ​ហើយរ​ត់ទៅ​ហៅ​ក្រុម​គ្រួសារ​អោយ​ជួយ​ តែ​ពេល​នោះ​ក៏​ត្រូវ​កំលាំង​សមត្ថកិច្ច​ចាប់​បាន​យុវជន​ម្នាក់​ជា​អ្នក​អង្គុយ​ខាងក្រោយ​ ហើយ​កំលាំង​សមត្ថកិច្ច​ទាំង​២​នាក់​នោះ​ក៏​បាន​វាយ​យ៉ាង​ចាស់ដៃ​ហើយ​ស្រែ​កថា​ យុវជន​រង​គ្រោះ​នេះ​ជា​ចោរប្លន់​ ធ្វើ​អោយ​ប្រជាពលរដ្ឋ​នៅ​ក្បែរៗ​នោះរ​ត់ទៅ​មើល​ ស្រាប់តែ​មន្ត្រី​ប៉ូលិស​ម្នាក់​ក្នុង​ចំណោម​២​នាក់​នោះ​បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​បាញ់ប្រហារ​ ១​គ្រាប់​ចំ​ក្រោម​ស្មា​ខាងឆ្វេង​ធ្លាយ​ហូរ​ឈាម​ជោក​ ។​ ក្រោយ​ពេល​ឃើញ​ជន​រង​គ្រោះ​មាន​សភាព​បែប​នេះ​ សមត្ថកិច្ច​នគរបាល​ទាំង​២​នាក់​នោះ​ភ័យ​ក៏​បើក​ម៉ូតូ​រត់គេច​បាត់​។​

​ក្រោយ​ពេល​កើតហេតុ​ យុវជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ ។​

​ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ​ ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ រិះគន់​លោក​មេ​ប៉ុស្តិ៍​ទួល​សង្កែ​យ៉ាង​ចាស់​មាត់​ ក្រោយ​ពេល​លោក​មេ​ប៉ុស្តិ៍​ទួល​សង្កែ​នោះ​បាន​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​មិន​ព្រម​សាកសួរ​ព័ត៌មាន​ពី​ភិនភាគ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ជន​រង​គ្រាះ​ ដែល​ប្រជាពលរដ្ឋ​ប្រាប់​ថា​ ជា​ប៉ូលិស​២​នាក់​ ហើយ​តាម​ចាប់​នោះ​ទេ​ បែរជា​លោក​មេ​ប៉ុស្តិ៍​ទួល​សង្កែ​រូប​នោះ​គិតតែ​ពី​ទៅ​ឈរ​ឈ្លោះប្រកែក​ជាមួយ​ប៉ូលិស​ខណ្ឌដូនពេញ​រឿង​កើតឡើង​នៅ​ក្នុង​ទឹកដី​អញ​មែន​ តែ​វា​ដេញ​ពី​ទឹកដី​ខណ្ឌដូនពេញ​ពួក​ហ្អែ​ង​ជាង​កន្លះ​ម៉ោង​ទៅ​វិញ​ ៕

IMG_7853.JPG

IMG_7850.JPG

IMG_7854.JPG

IMG_7851.JPG

...

ដោយ៖ ជ្រោយ​ពេជ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print