បុរស២នាក់ជិះម៉ូតូលឿនដូចហោះចាប់ហ្វ្រាំងដួលខ្លួនឯងរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់សង្ស័យស្រវឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលខណៈដែលអ្នកទាំង២ជិះម៉ូតូក្នុងល្បឿនលឿនហើយក៍ចាប់ហ្វ្រាំងដួលខ្លួនឯងសង្ស័យស្រវឹង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣និង៥០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៦ នៅតាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់បានអោយដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BV-6265 ដោយជិះគ្នា២នាក់ក្នុងស្ថានភាពស្រវឹងជោគជាំ បើកក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿុនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុក៍រ៉េចង្កូតធ្លាក់ផ្លូវមកខាងស្ដាំបន្តិចហើយអ្នកបើកបរបានចាប់ហ្វ្រាំងក៏រអិលបណ្ដាលអោយដួលរងរបួសធ្ងន់បែកមុខមាត់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាលតែម្តង។

ភ្លាមៗនោះគេឃើញមានរថយន្តសង្គ្រោះឯកជនបានមកដល់ចំំណុចកើតហេតុហើយបានបញ្ចូនជនរងគ្រោះទាំង២ទៅកាន់មន្ទីរពេទ្យឯកជនដើម្បីព្យាបាល ចំណែកម៉ូតូត្រូវបានជនរងគ្រោះទូរស័ព្ទហៅសាច់ញាតិ្តមកទទួលយកទៅផ្ទះវិញទៅ៕

IMG-20160128-WA0055

IMG-20160128-WA0060

IMG-20160128-WA0056

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print