ជនបរទេសត្រូវបានអនុញ្ញាតឱ្យទិញខុនដូមិនលើសពី ៤០ភាគរយនៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយអនុលោមទៅតាមច្បាប់ខុនដូថ្មី ដែលបានអនុម័ត ហើយត្រូវបានអនុវត្តនៅក្នុងឆ្នាំនេះ។
ច្បាប់ខុនដូនេះត្រូវបានដាក់ចូលក្នុងច្បាប់អគាររបស់ប្រជាជន ដែលមានកម្ពស់តិចបំផុត ៦ជាន់ ហើយត្រូវបានសាងសង់ឡើងក្នុងបរិវេណប្រមាណជា ២០.០០០ហ្វីតការ៉េ។
ច្បាប់នេះបានចែងថា ចំណែកជាង ៤០ភាគរយនៃមួយយូនីតអាចអនុញ្ញាតលក់ឱ្យជនបរទេសបាន។
ជម្លោះជុំវិញសេចក្តីព្រាងច្បាប់នេះត្រូវបានដោះស្រាយកាលពីសប្តាហ៍មុន។ ក្រោមច្បាប់ដែលមានស្រាប់ បរទេសអាចធ្វើជាម្ចាស់ដីនៅទីនោះ បើទោះបីជាក្រុមហ៊ុន និងជនបរទេសបានបានទិញដីតាមរយៈអ្នកតំណាងក៏ដោយ៕