ភ្នំពេញ៖ មន្ត្រីនគរបាលខណ្ឌសែនសុខប្រាប់ឲ្យដឹងថា នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ចូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ករណីជួញដូរ និងកាន់កាប់អាវុធខុសច្បាប់។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ខឹម ចាន់រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់និងកាត់សំលៀកបំពាក់យោធា នៅក្នុងផ្សារទឹកថ្លា ស្នាក់នៅភូមិ ផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង២៣យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់បន្តអោយដឹងថា មុនពេលឃាត់ខ្លួនគឺជនសង្ស័យបានធ្វើដំណើរចេញពីផ្ទះនៅផ្សារទឹ
ដោយឡែកលោកអនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាប្រាប់អោយដឹ
លោកអនុសេនីយ៍ឯក សុខ សុផល ប្រាប់បន្តថា ក្រោយពីធ្វើការសាកសួរជនសង្ស័យឆ្លើយសារភាពថា កាំភ្លើងខ្លី ម៉ាក K59 ចំនួន ១ដើម នេះ មិនមែនជារបស់រូបគេនោះទេ គឺរូបគេទទួលបានពីបុរសម្នាក់ផ្សេងទៀត ដើម្បីយកទៅលក់បន្ត ប៉ុន្តែមិនទាន់ទាំងបានលក់ផង ក៏ត្រូវសមត្ថកិច្ចត្រួតពិនិត្យឆែកឃើញកាំភ្លើងឃាត់ខ្លួនរូបគេតែម្តង៕
ដោយ៖ តុង សីហា