ព្រះវិហារវត្តបឹងខ្យាងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅដោយសារទុស្សេខ្សែភ្លើង

ចែករំលែក៖

ខេត្តកណ្តាល៖ ព្រះវិហារស្ថិតក្នុងវត្តបឹងខ្យាងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៤0នាទី ថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២០ ស្ថិតក្នុងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ បន្ទាប់ពីមានហេតុការណ៍កើតឡើង រថយន្តបង្ការ​ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន២គ្រឿងរួមជាមួយ រថយន្តខាងព្រលានយន្តហោះចំនួន២គ្រឿង រថយន្តក្រុមហ៊ុនឯកជនចំនួន១គ្រឿង និងរថយន្តបង្ការ​ពន្លត់អគ្គិភ័យកងអង្គរក្សចំនួន២គ្រឿងបានចេញធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះនោះរហូតរលត់ជាស្ថាពរ នៅប៉ុន្មាននាទីក្រោយ​មក។
មន្ត្រីនគរបាលមូលដ្ឋានបានអះអាងថា ករណីគ្រោះអគ្គិភ័យឆាបឆេះព្រះវិហារវត្តបឹងខ្យាងនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើងដែលតភ្ជាប់បំភ្លឺក្រោយបល័្កង្កព្រះពុទ្ធរូបក្នុងព្រះវិហារ​ ។ ករណីនេះ​បណ្តាលឲ្យខូចខាតព្រះវិហារមួយខ្នង ទំហំ១៦ម៉ែត្រគុណនឹង៨ម៉ែត្រ,​ព្រះបដិមានិងសម្ភារប្រើប្រាស់ក្នុងព្រះវិហារមួយចំនួន។
ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន៩ឡាន ស្មើនឹង៧៣ម៉ែត្រគូប ទើបភ្លើងរលត់ជាស្ថាពរនៅម៉ោង១២ និង៣៥នាទី៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print