ប៉ូលិសអាមេរិកត្រូវបានគេមើលឃើញថា យកជង្គត់សង្គត់ក ជនជាតិស្បែកខ្មៅជាថ្មី

ចែករំលែក៖

អាមេរិក៖ មិនដល់២ខែផងក្រោយ​ករណីGeorge Floyd ត្រូវប៉ូលិសសង្គត់កររហូតដល់ស្លាប់ ។ នៅពេលនេះប៉ូលិសក្នុងទីក្រុងAllentown រដ្ឋ Pennsylvania ត្រូវបានគេមើលឃើញប្រើជង្គង់សង្គត់ក​ជនជាតិស្បែកខ្មៅ​ បង្កឲ្យមានបាតុកម្មកើតឡើងជាថ្មី ​។
តាមសារព័ត៌មាន​CBS បានផ្សាយថា ឃ្លីបវីដេអូ​ដែលថតបាន គឺប៉ូលិសសង្គត់កជនជាតិស្បែកខ្មៅនៅមុខ មន្ទីរពេទ្យ​St. Luke Sacred Heart ក្នុងទីក្រុង Allentown កាលពីថ្ងៃ១១ខែកក្កដា​។​ ឃ្លីបវីដេអូ មានរយៈពេល​២៤វិនាទី ​ប៉ុន្តែបានធ្វើឲ្យ ពលរដ្ឋ នៅទីក្រុង Allentown ខឹងសម្បាយ៉ាងខ្លាំង ក៏នាំគ្នាធ្វើបាតុកម្មជាថ្មី​។ អភិបាលក្រុង និងស្នងការប៉ូលិស​ទីក្រុងAllentown បានបង្ហាញវត្តមានដើម្បី បន្ថយភាពតានតឹង​។
លោក Justan Parker ប្រធានក្រុមBlack Lives Matter នៅទីក្រុងAllentown បានឲ្យដឹងថា «ចប់ហើយយើង​! មនុស្សគ្រប់គ្នា គិតថា​រៀបបែបនេះនឹងមិនកើតឡើងនៅទីនេះឡើយ ប៉ុន្តែវាទើបតែកើតឡើង កាលពីម្សិលមិញ ល្មមគ្រប់គ្រាន់ហើយ»។
អ្វីដែលបានកើតឡើងនៅក្នុងឃ្លីបវីដេអូ​គឺដូចទៅនឹង​ អ្វីដែលបានកើតឡើងចំពោះGeorge Floyd ដែលត្រូវប៉ូលិសចាប់សង្កត់ក។ លោក​Justan Parker បន្តទៀតថា​តាមរយៈឃ្លឺមវីដេអូ​ជនជាតិស្បែកខ្មៅ​ មិនមានតម្លៃឡើយចំពោះប៉ូលិសនៅទីក្រុង​Allentown៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print