នារី២នាក់រួមដំណេីរជាមួយគ្នាបេីករថយន្តស៊េរីទំនេីប​ ទម្លុះផ្ទះប្រជាពលរដ្ឋខ្ទេចអស់ផ្នែកខាងមុខនៅក្រុងតាខ្មៅ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីបមួយគ្រឿង​ ដែលបេីកបរដោយនារីម្នាក់ក្នុងល្បឿនលឿន​ រហូតដល់ផ្លូវកោងមិនបង្អង់ល្បឿនក៏ជ្រុលទៅបុកទ្វាផ្ទះប្រជាពលរដ្ឋដែលលក់មួក​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអ្នកដំណេីរកាលពីវេលាម៉ោង១១យប់​ ថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងភូមិដេីមមាន​ សង្កាត់ដេីមមាន​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញរថយន្តស៊េរីទំនេីប​ ម៉ាក​ Camry ពណ៌ស​ គ្មានស្លាកលេខ​ បេីកបរដោយនារីម្នាក់​ និងមាននារីម្នាក់ទៀតរួមដំណេីរជាមួយ​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន​ ខណៈដល់ចំណុចផ្លូវកោងមិនបង្អង់ល្បឿន​ ក៏ជ្រុលទៅបុកទម្លុះទ្វាផ្ទះប្រជាពលរដ្ឋពេញទំហឹង​ បណ្ដាលឲ្យប៉ះនិងរថយន្តផ្សេងនៅខាងក្នុងផ្ទះបន្ថែមទៀត​រងការខូចខាតយ៉ាងដំណំ​ និងធ្វេីឲ្យអ្នកបេីកបរ​ ទាំងអ្នករួមដំណេីរងរបួសត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីព្យាបាលរបួសផងដែរ​ ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ បានសហការជាមួយកម្លាំងជំនាញចរាចរណ៍ក្រុងតាខ្មៅ​ ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print