រន្ធត់ណាស់!!រថយន្តកាមរីបាឡែនបុកម៉ូតូ អូសធ្លាក់ចូលទឹកប្រឡាយ ស្លាប់ពីរនាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ: យ៉ាងហោចណាស់ក៏មានបុរសពីរនាក់ត្រូវជាបងប្អូនជីទួតមួយនិងគ្នាបានបែកក្បាលធ្លាយខួរនិងបាក់ជើងស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្ត កាមរីបាឡែនបោះពួយវ៉ាជែងបុកពេញទំហឹងអូសម៉ូតូជាប់ក្រោមរថយន្តធ្លាក់ចូលទឹកប្រឡាយទាំងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោង១១ និង៣០ នាទីយប់ថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះទី១/មានឈ្មោះ ចន គឹម ជួ ភេទប្រុស អាយុ ២៦ ឆ្នាំ។ទី២/មានឈ្មោះ ឌួង ចាន់ធឿន ភេទប្រុស អាយុ ៣២ឆ្នាំ។ទី៣/រងរបួសធ្ងន់មានឈ្មោះជាង សារ៉ាក់ ភេទប្រុស អាយុ ២៦ឆ្នាំ អ្នកទាំងបី ស្នាក់នៅសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិចចក ឃុំមេបុណ្យ ស្រុកស្វាយអន្ទរខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែនពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AQ-3137ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងមកខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិចពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1P-3434ជិះដោយបុរស ៣ នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចចំពីមុខពេញទំហឹងបណ្ដាលឲ្យបុរសពីរនាក់បែរក្បាលធ្លាយខួរនិងបាក់ជើងស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ចំណែករថយន្តអូសម៉ូតូជាប់ក្រោមរថយន្ដធ្លាក់ចូលទឹកប្រឡាយទៅមុខលេងរូច។ចំណែកអ្នកបើកបររថយន្តបានរងរបួសបែកមុខបែកមាត់បន្តិចបន្តួចរបួសស្រាលត្រូវបានបងប្អូនជាពលរដ្ឋធ្វើការឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីទុកប្រគល់ជូនជំនាញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងក៏ដូចជាយកម្ចាស់រថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ​សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print