បុរសម្នាក់បើករថយន្តបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋស្លាប់នៅក្នុងរថយន្ត

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើបលឿនពេកជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាល​ឲ្យ​បោក​ក្បាលនឹង​ចង្កូតរថយន្ត​ស្លាប់ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើតឡើង​នៅម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃ​អង្គា​រទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នៅតាមបណ្តោយផ្លូវលេខ១០០៨កែង​នឹង​ផ្លូវលេខ៥៩៨ ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពក ភី​រម្យ អាយុ៣៦ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិក​ណ្តា​ល ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង មុខរបរ​ជា​មន្ត្រីរាជកា​រ​នៅ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​ប្រភពព័ត៌មានពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគាត់​បាន​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក ISUZU MU-X ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 2AY-2722 បើកតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅ​ពី​ជើង​ទៅត្បូង​​យ៉ាង​លឿន ខណៈបើកមកដល់ចំណុចកើតហេតុក៏ស្រាប់តែរេ​ចង្កូត​ទៅបុក​ជញ្ជាំងផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹង​​ធ្វើឱ្យរថយន្ត​វិល​មួយ​ជុំ ហើយអ្នកបើករថយន្តក៏បោក​ក្បាល​នឹង​ចង្កូតរថយន្ត​ស្លាប់នៅនឹងកន្លែង​ផងដែរ។​

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បានចុះមកដល់ហើយបានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរ​ណ៍ក្រុងមក​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ ដើម្បី​ប្រគល់​សព​ជូនទៅ​ឱ្យ​ក្រុមគ្រួសារ​សាច់ញាតិយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print