FFC បង្ហាញបញ្ជីឈ្មោះក្រុមគោព្រៃជំទង់កម្ពុជា ដើម្បីធ្វើតេស្ដត្រៀមប្រកួតពាន AFC U19 នៅអ៊ូបេគីស្ថាន

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា (FFC) បានបង្ហាញ បញ្ជីឈ្មោះ បឋមរបស់ក្រុមជម្រើសជាតិ យុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជាហើយ ដើម្បីប្រមូលផ្ដុំ ហ្វឹកហាត់ និងធ្វើតេស្ដសមត្ថភាពត្រៀម ចូលរួមប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ បាល់ទាត់ យុវជនជើងឯកអាស៊ី អាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២០ (AFC U-19 Championship Uzbekistan 2020) នៅប្រទេស អ៊ូបេគីស្ថាន នាខែតុលាខាងមុខ។

ចំពោះកីឡាករ ត្រូវបានកោះហៅ ចូលរួមប្រមូលផ្ដុំ និងធ្វើតេស្ដ ក្រោមការដឹកនាំ របស់គ្រូបង្វឹកជនជាតិ ជប៉ុនលោក Gyotoku Koji គឺមានចំនួន សរុប ៣៨នាក់ ក្នុងនោះភាគច្រើន ជាកីឡាករ ដែលបានរួមចំណែក ជួយក្រុម U19 កម្ពុជាបំបែកកំណត់ត្រា ប្រវត្តិសាស្ដ្រ ៤៥ឆ្នាំឡើង ជុំផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែ កាលបរិច្ឆេទ ប្រមូលផ្ដុំ សហព័ន្ធមិនបាន បញ្ជាក់នោះទេ តែកន្លង មកមានមន្ដ្រី សហព័ន្ធ ធ្លាប់បានបង្ហើបថា គ្រោង នឹងប្រមូលផ្ដុំ ក្នុងសប្ដាហ៍នេះ។

ចំពោះការប្រកួត ជុំផ្ដាច់ព្រ័ត្រ គ្រោងធ្វើឡើង នៅចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ខាងមុខ ដោយកម្ពុជា ស្ថិតក្នុងពូល A ជាមួយ ក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន ឥណ្ឌូនេស៊ី និងក្រុមខ្លាំងអ៊ីរ៉ង់។ កម្មវិធីប្រកួត ក្នុងពូលរួមមានកម្ពុជា ត្រូវជួប ឥណ្ឌូនេស៊ីមុនគេ នាថ្ងៃទី១៤-តុលា បន្ទាប់មកជួប ក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន នាថ្ងៃទី១៧-តុលា និងចុងក្រោយជួបក្រុមលេខ ២ នៅអាស៊ី គឺក្រុម U19 អ៊ីរ៉ង់ នៅថ្ងៃទី២០-តុលា ឆ្នាំ២០២០៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print