ប្រមុខរាជរដ្ឋាភិបាល ព្រមានម្ចាស់ KTV ដែល ជ្រកក្រោមផ្លាកភោជនីយដ្ឋានឱ្យប្រយ័ត្នខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ម្ចាស់ខារ៉ាអូខេ (KTV) ដែលជ្រក ក្រោមផ្លាកភោជនីយដ្ឋានឱ្យមានការ ប្រយ័ត្នខ្លួន ដោយសារធ្វើផ្ទុយពីសេចក្តីប្រកាសរបស់រដ្ឋាភិបាល ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានបែបនេះ នៅក្នុងពិធីជួប សំណេះសំណាលជាមួយ កសិករនៅ ខេត្តព្រៃវែងនា ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ រដ្ឋាភិបាលបានអនុញ្ញាត ឱ្យ បើកដំណើរការខារ៉ាអូខេឡើងវិញ ដោយ ត្រូវកែប្រែទៅជាភោជនីយដ្ឋាន សម្រាប់ឱ្យ ភ្ញៀវចូលពិសារ អាហារ កម្សាន្តអារម្មណ៍ ប៉ុន្តែមិនមែនឱ្យបើកជាលក្ខណ ខារ៉ាអូខេ ដូច មុនឡើយ ។
សម្តេចថ្លែងបន្តថា៖ « ខារ៉ាអូខេ ឱ្យក្លាយ ទៅជាភោជនីយដ្ឋាន ប៉ុន្តែ អ្នកខ្លះវាមិន ទៅជាភោជនីយដ្ឋាន វានៅតែជាខារ៉ាអូខេ លួចលាក់ទៅទៀតជ្រកក្រោមផ្លាក ( ភោជនីយដ្ឋាន ) អាហ្នឹង ប្រយ័ត្ន »។

បើតាមការបញ្ជាក់ឱ្យដឹងពីគណៈបញ្ជាការឯកភាពខណ្ឌចំការមន លោក ថេង សុថុល កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរបានចុះបង្ក្រាបកន្លែង កម្សាន្ត KTV ពីរកន្លែងនៅក្នុងមូលដ្ឋានខណ្ឌចំការមន រាជធានីភ្នំពេញ ដែលលួចបើក KTV ជ្រក ក្រោមផ្លាកភោជនីយដ្ឋានផងដែរ ។
ដោយឡែក ប្រមុខរដ្ឋាភិបាលលម្ពុជា ក៏ព្រមាន ទៅម្ចាស់ KTV ផ្សេងទៀតឱ្យអនុវត្តតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល។

ក្រៅកន្លែងកម្សាន្ត KTV រដ្ឋាភិបាលក៏បាន សម្រេចឱ្យបើកកាស៊ីណូ ដែលមានតែ ល្បែងភ្នាល់ និងស្លតម៉ាស៊ីន ប៉ុណ្ណោះ ។ ចំណែកសាលារៀនវិញ សម្ដេចក៏អនុញ្ញាតឱ្យដំណើរការឡើងវិញ ប៉ុន្តែ ត្រូវអនុវត្តជា ដំណាក់កាល ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print