ខេត្តរតនគិរី៖ បើយោងតាមការបញ្ជាក់ពីមន្ទីរបរិស្ថានខេត្តរតនគិរី បានឲ្យដឹងថា មន្ទីរបរិស្ថានបានចេញលិខិតថ្កោលទោសទៅលើបុរសម្នាក់ដែលបានបង្ហោះរូបអាក្រាតពុំគប្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឯតំបន់ឧទ្យានជាតិវីរៈជ័យ។
ក្រោយពីមានការថ្កោលទោសពីសំណាក់មន្ទីរបរិស្ថានរួចមក នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ម្ចាស់ផេកដែលមានឈ្មោះ ប៊ុត ប៊ុនថា បានធ្វើលិខិតសុំទោសជាផ្លូវការផ្ញើមកមន្ទីរបរិស្ថានឱ្យលើកលែងទោសកំហុស និងសន្យាថាមិនឱ្យមានករណីនេះកើតឡើងជាលើកទីពីរឡើយ ដោយរូបលោកគ្មានចេតនា និងធ្វើឲ្យប៉ះពាល់ជាយថាហេតុណាមួយដល់ឧទ្យានជាតិវីរៈជ័យ ដែលជាតំបន់បេតិកភណ្ឌអាស៊ាន បេតិកភណ្ឌជាតិ និងជាទីតាំងគោរពបូជារបស់បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តរតនគិរីនោះឡើយ៕ស សម
...