ខេត្តកំពង់ចាម៖ វិស័យអប់រំគឺជាផ្នែកដ៏សំខាន់មួយក្នុងចំណោមផ្នែកសំខាន់មួយចំនួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍទាំងអស់។ដោយយល់ច្បាស់នៃតម្រូវការការអភិវឌ្ឍលើវិស័យនេះណាហ្គាវើលបេះដូងសប្បុរសបាននិងកំពុងផ្តោតលើការរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា។នៅថ្ងៃទី ២៣ខែមករាឆ្នាំ ២០១៦ណាហ្គាវើលបេះដូងសប្បុរសដឹកនាំដោយលោកJames Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិកនិងការងារសង្គមណាហ្គាវើល បានចែកនូវសម្ភារៈសិក្សាជាច្រើនដល់សិស្សានុសិស្សសាលាបឋមសិក្សាស្លែងនិងសាលាបឋមសិក្សាខ្យោងស្រុកស្រីសន្ធរខេត្តកំពង់ចាម។
លោក James Maបានមានប្រសាសន៍ថា “ណាហ្គាវើលបេះដូងសប្បុរសបាននិងកំពុងបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅប្រទេសកម្ពុជា។ណាហ្គាវើលបេះដូងសប្បុរសបាននាំយកនូវក្តីសង្ឃឹមសម្រាប់សិស្សក្រីក្រ និងកុមារកំព្រាជាង ៧០.០០០នាក់ (ប្រាំពីរម៉ឺននាក់) តាមរយៈការចែកសម្ភារៈសិក្សាដើម្បីធ្វើឲ្យលក្ខខណ្ឌនៃការអប់រំនៅតាមតំបន់ជនបទមានភាពប្រសើរឡើង។សម្ភារៈសិក្សាទាំងនេះរួមមានសៀវភៅសរសេរ កូនកាបូបដាក់ប៊ិចខ្មៅដៃ កាតាបសិស្សសៀវភៅរឿងនិងសៀវភៅអានសម្រាប់បណ្ណាល័យជាដើម។សម្ភារៈសិក្សាទាំងនេះគឺជាតម្រូវការមូលដ្ឋានដែលនឹងអាចឲ្យកុមារសិក្សាក្នុងលក្ខខណ្ឌមួយល្អប្រសើរជាងមុន។វិស័យអប់រំមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសទាំងអស់។យើងនឹងផ្តួចផ្តើមបង្កើតកម្មវិធីអប់រំបន្ថែមទៀតដើម្បីលើកទឹកចិត្តដល់កុមារឲ្យខិតខំសិក្សារៀនសូត្រជាងមុនសម្រាប់អនាគតរបស់ពួកគេក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ”។
លោកវិនវាសនានាយកសាលាបឋមសិក្សាស្លែង បានមានប្រសាសន៍ថា“មានតែណាហ្គាវើលបេះដូងសប្បុរសប៉ុណ្ណោះដែលបានមកទីនេះ និងបាននាំយកនូវក្តីសង្ឃឹមសម្រាប់យើង។យើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលបេះដូងសប្បុរសដែលតែងតែបានឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្សរបស់យើង។នេះបង្ហាញថាណាហ្គាវើលបេះដូងសប្បុរសពិតជាយកចិត្តទុកដាក់ចំពោះពួកយើង។យើងពិតជាមានមោទនភាពចំពោះពួកគេហើយយើងពិតជាមានសំណាងណាស់ ពីព្រោះយើងមានណាហ្គាវើលបេះដូងសប្បុរស។ការឧបត្ថម្ភរបស់ណាហ្គាវើលបេះដូងសប្បុរស ពិតជាធ្វើឲ្យសិស្សានុសិស្សទាំងអស់គ្នាមានទឹកចិត្តជាខ្លាំង។ការជួយពង្រឹងក្នុងចំណោមកុមារពិតជាមានសារសំខាន់ខ្លាំងណាស់។ខ្ញុំសង្ឃឹមថាណាហ្គាវើលបេះដូងសប្បុរសនឹងបន្តការរួមចំណែកជួយសហគមន៍របស់យើង។តាំងនាមឲ្យសិស្សានុសិស្ស ឪពុកម្តាយ និងអាណាព្យបាលរបស់ពួកគេខ្ញុំសូមកោតសរសើរនូវអ្វីដែលណាហ្គាវើលបានធ្វើសម្រាប់សហគមន៍និងប្រទេសជាតិរបស់យើង“។
លោកសុផាត សន្តិភាពកុមារនាយកសាលាបឋមសិក្សាខ្យោងបានមានប្រសាសន៍ថា“យើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលបេះដូងសប្បុរសដែលតែងតែឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សរបស់យើង។ណាហ្គាវើលបេះដូងសប្បុរសមិនត្រឹមតែបានឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្សរបស់យើងប៉ុណ្ណោះទេ ហើយថែមទាំងបានផ្តល់សៀវភៅសម្រាប់បណ្ណាល័យរបស់យើងទៀតផង។ណាហ្គាវើលបេះដូងសប្បុរស គឺជាស្ថាប័នដំបូងគេដែលបានផ្តួចផ្តើមបង្កើតកម្មវិធីប្រឡងអានសៀវភៅដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សរបស់យើងឲ្យអានសៀវភៅ។កម្មវិធីប្រឡងអានសៀវភៅ គឺជាកម្មវិធីដ៏អស្ចារ្យមួយ ពីព្រោះវានឹងជួយផ្លាស់ប្តូរទម្លាប់កុមាររបស់យើង។ជាធម្មតាកុមារនៅតាមខេត្តមិនសូវចូលចិត្តអានសៀវភៅប៉ុន្មានទេ។ប៉ុន្តែឥឡូវនេះពួកគេដឹងពីសារសំខាន់នៃការអាន។យើងនឹងរៀបចំកាលវិភាគដើម្បីដាក់ឲ្យសិស្សានុសិស្សរបស់យើងអានសៀវភៅ”៕
ដោយ៖ ស ដារ៉ា